ស្វាយរៀង ៖ លោក ម៉ែន វិបុលអភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រង និងការពង្រឹងកិច្ចអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង...
បរទេស៖ ឧស្សាហកម្មម៉ូដ កំពុងប្រឈមមុខ នឹងការអំពាវនាវឱ្យចូលរួម និងការពារ ប្រាក់ឈ្នួល របស់កម្មករកាត់ដេរចំនួន ៤០ លាននាក់ នៅក្នុងបណ្តាញផ្គត់ផ្គង់ របស់ពួកគេនៅជុំវិញពិភពលោក ដែលពួកគេប្រឈម នឹងភាពក្រីក្រខ្លាំង ខណៈដែលរោងចក្របានបិទទ្វារ ហើយការបញ្ជាទិញ ត្រូវកាត់បន្ថយ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន The Guardian...
បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងដាក់ពង្រាយកងទ័ព ចាប់ពីថ្ងៃអាទិត្យតទៅ ដើម្បីជួយពង្រឹង ទប់ស្កាត់ការធ្វើដំណើរ ក្នុងគោលដៅបញ្ឈប់ ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស ស្របពេលដែលប្រទេសនេះ មានករីណឆ្លងវីរុសកូវីដ១៩ខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចាប់តាំងពីថ្ងៃពុធមក ប្រទេសមាឡេស៊ី បានបិទច្រកព្រំដែន សាលារៀន និងជំនួញមិនសំខាន់នានា និងបានជំរុញប្រជាជន ឲ្យសម្រាកនៅផ្ទះ ដោយធ្វើការព្រមាន ពីការផ្ទុះឆ្លងខ្លាំងក្លានៃកូរ៉ូណាវីរុស...
ពោធិ៍សាត់ ៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសជាផ្លូវការ នៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២០នេះ ជនជាតិខ្មែរចំនួន ១០ នាក់ ដែលមន្ទីរបានយកសំណាក ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានោះ បញ្ជាក់ថា អ្នកទាំង ១០ នាក់នោះអវិជ្ជមានវីរុស Covid-19នោះឡើយ។ ហើយមន្ទីរក៏សូមអោយអ្នកទាំង ១០...
បរទេស៖ រដ្ឋាភិបាលបានរាយការណ៍ ពីការឆ្លងមេរោគកូវីដ១៩ចំនួន ៥០ ករណី នៅថ្ងៃសុក្រនេះ ដោយបាននាំឱ្យ ចំនួនអ្នកឆ្លងសរុបដល់ ៣២២ ដែលភាគច្រើននៅទីក្រុងបាងកក។ យោងតាមសារព័ត៌មាន ថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺ...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែត្រៀមរៀបចំ បញ្ចេញនូវប្រាក់ចំនួនជិត ៤០ពាន់លានដុល្លារ ក្នុងជំនួយសម្រាលបន្ទុកសេដ្ឋកិច្ច ដើម្បីជួយដល់ពាណិជ្ជករ និងកម្មករ ដោះស្រាយបញ្ហា បណ្ដាលមកពីឥទ្ធិពលដ៏អាក្រក់ របស់ការផ្ទុះឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស។ ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកកូរ៉េខាងត្បូង JoongAng Ilbo បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា ស្របពេលដែលម្ចាស់ពាណិជ្ជកម្ម ខា្នតតូចកាន់តែច្រើនឡើង...
បរទេស៖ អតីតប្រធានសភា និងព្រឹទ្ធសភារបស់ថៃ ចំនួន ៦ រូប បាននាំគ្នាអំពាវនាវ ឲ្យ រដ្ឋាភិបាលបិទប្រទេស និងហាមឃាត់ការចូល របស់អ្នកដំណើរបរទេស។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតប្រធានព្រឹទ្ធសភាពីររូប គឺលោក Suchon Chaleekrua និងលោក...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនគ្រោងនឹងនាំចូលម៉ាស់ការពារ ចំនួន ៥៣ តោនរហូតដល់ខែមិថុនា ដើម្បីរក្សាការផ្គត់ផ្គង់ របស់របរអនាម័យ នៅពេលមានការរីករាលដាល នៃមេរោគកូរ៉ូណាថ្មីនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចូលម៉ាស់ ការពារក្នុងបរិមាណ ២,៥ តោនដំបូង នឹងមកដល់ប្រទេសនេះ នៅសប្តាហ៍ក្រោយ។ ប្រទេសនេះ បានបិទការនាំចេញម៉ាស់ការពារ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបង្កើនការផ្តល់ប្រឹក្សា ធ្វើដំណើរទូទាំងពិភពលោករបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត ដោយជំរុញឱ្យជនជាតិអាមេរិក ចៀសវាងការធ្វើដំណើរអន្តរជាតិ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណានេះ។ នាយកដ្ឋានបានចេញការ ព្រមានកម្រិត ៤ ថាកុំធ្វើដំណើរ ដោយសារចំនួននៃការឆ្លង នៅសហរដ្ឋអាមេរិក កើនឡើងដល់ជាង ១០.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកា ចំនួន៣១២,៤១៧ដុល្លារ ដល់អង្គភាព ចំនួន៤ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ គម្រោងទាំង៤នៅកម្ពុជា រួមមាន ៖ គម្រោងសាងសង់អាគារសម្ភព ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅ ខេត្តបាត់ដំបង ថវិកា៨៥,៧៩៩ដុល្លារ ,ទី២-គម្រោងសាងសង់ មណ្ឌលសុខភាពល្បាំងមួយ ក្នុងខេត្តរតនគិរី...