ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង បានអះអាងថាព្រឹទ្ធស ភានឹងដាក់ដំណើរការធ្វើការងារ របស់មន្ត្រីមួយចំនួន តាមបណ្តាញអនឡាញ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ ផ្តល់បទសម្ភាសន៍ ជាក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងយ៉ាងដូច្នេះថា៖...
កណ្តាល៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានបញ្ជូនក្រុមក្មេងទំនើង៧នាក់ ដែលដេញកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួរ របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង...
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ចេញសេចក្ដីថ្លែងការណ៍ ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់ ដោយគ្មាន មូលដ្ឋានព័ត៌មានពិតប្រាកដ ដែលថា “ថៅកែរោងចក្រ សហគ្រាស ភាគច្រើន មិនបានប្រើវិធីបង្ការ និងប្រឆាំងទប់ស្កាត់ មេរោគកូរ៉ូណាឬ COVID-19 នោះឡើយ” ដូចដែលមាន នៅក្នុងសេចក្តីថ្លែងការណ៍របស់ សហភាពសហជីពកម្ពុជា ចុះថ្ងៃទី...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងតែរងផលប៉ះពាល់ខ្លាំង ចំពោះការីករាលដាល នៃជំងឺកូវីដ១៩នោះ រដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីជួយដល់កម្ពុជា ទប់ទល់ជាមួយជំងឺរាតត្បាតមួយនេះ។ ក្នុងជំនួបជាមួយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោកMasahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងស្ថានភាព ដែលពិភពលោក...
ភ្នំពេញ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានបង្ហាញកម្រងរូបភាព ពេលរាត្រី នៅទីក្រុង វូហាន ខេត្តហ៊ឺប៊ឺ ប្រទេសចិន នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ប្រកាសជោគជ័យ លើការគ្រប់គ្រងបានទាំងស្រុង ក្រោយការវាយប្រហាររបស់កូវីដ១៩។ ពាក្យស្លោក នៅលើស្ពាន បង្ហាញកម្លាំងសាមគ្គី របស់ក្រុមគ្រូពេទ្យ។ ទីក្រុងវ៉ូហាន ត្រូវបានគេរកឃើញ កូវីដ១៩...
ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បាននិយាយកាលពីថ្ងៃពុធ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបថា ប្រទេសចិនឈរយ៉ាងរឹងមាំ ជាមួយសហភាពអឺរ៉ុប និងគាំទ្រដល់កិច្ចប្រឹងប្រែង ប្រឆាំងនឹងការរីករាលដាល របស់អឺរ៉ុបផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០...
សេអ៊ូល៖ រដ្ឋាភិបាលក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងចំណាយប្រាក់ ៣២៧,១ ពាន់លានវ៉ុនស្មេីរនឹង (២៦៤,៧ លានដុល្លារអាមេរិក) ដើម្បីផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនរបស់ខ្លួន ដែលជាផ្នែកមួយ នៃវិធានការប្រឆាំង នឹងមេរោគកូវីដ-១៩។ លោកអភិបាលក្រុងផាកវ៉ុន បានប្រាប់សន្និសីទ សារព័ត៌មានខ្លីមួយថា“ ការរស់នៅប្រចាំថ្ងៃ របស់អ្នករស់នៅទីក្រុង បានបញ្ឈប់ហើយសេដ្ឋកិច្ច ក៏ត្រូវបញ្ឈប់ដែរ។ អ្នកស្រុកខ្លះនិយាយថា...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសនេះ បានលើកឡើងកាលពីថ្ងៃពុធថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសកូរ៉េខាងត្បូង បានឈានដល់ការផ្តាច់ខ្លួន រយៈពេល ២ សប្តាហ៍ បន្ទាប់ពីបានធ្វើទំនាក់ទំនង ជាមួយអ្នកផ្ទុកវីរុស និងសង្ស័យថា អាចនឹងឆ្លងវីរុស ដ៏កាចសាហាវនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបប្រជុំជាមួយ ប្រធានមន្ទីរពេទ្យទូទៅ...
ប្រវត្តិសាស្ត្រ: កាលពីថ្ងៃទី២៦ ខែមេសា ក្នុងឆ្នាំ១៩៨៦ ហេតុការណ៍គ្រោះថ្នាក់ នុយក្លេអ៊ែរដ៏អាក្រក់បំផុត របស់ពិភពលោក បានកើតឡើង នៅរោងចក្រនុយក្លេអ៊ែរ នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់សរុប ពីគ្រោះមហន្តរាយនេះ នៅតែត្រូវបានគេកត់ត្រាទុក ប៉ុន្តែអ្នកជំនាញជឿជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ ហើយរហូតដល់ ៧០០០០ នាក់ បានរងការពុលយ៉ាងធ្ងន់ធ្ងរ ក្នុង ពេលបន្តបន្ទាប់មក។...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការជាមួយ អង្គការសុខភាពពិភពលោក (WHO) លើការស្រាវជ្រាវគ្លីនិក លើវីរុសកូរ៉ូណា ដែលបានវាយប្រហារ ប្រទេសភាគច្រើននៅលើពិភពលោក។ ជំងឺរាតត្បាតនេះ ត្រូវបានគេរាយការណ៍ ជាលើកដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំមុន ដែលបានរីករាលដាល យ៉ាងឆាប់រហ័ស នៅកន្លែងជាច្រើនដូចជាអឺរ៉ុប ដែលចំនួនអ្នកស្លាប់ នៅក្នុងប្រទេសជាច្រើនរាប់ពាន់នាក់។ យោងតាមក្រសួងសុខាភិបាលកូរ៉េ...