បរទេស៖ ការវាយប្រហារសងសឹក របស់សហរដ្ឋអាមេរិកនេះ បានកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារ នៅថ្ងៃពុធ ទៅលើមូលដ្ឋានយោធា Camp Taji ក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់សមាជិក យ៉ាងហោចណាស់ ៣ នាក់ និង ១៤ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា...
មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិក ប្រហែលជាបាននាំយក វីរុសឆ្លងកូរ៉ូណា (COVID-១៩) ទៅទីក្រុងវូហាន របស់ប្រទេសចិន ដែលជាកន្លែងរកឃើញវីរុសដំបូងគេ នៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក...
បរទេស៖ មន្រ្តីបាននិយាយថា អ្នកដំណើរ និងបុគ្គលិកនៅលើយន្តហោះជិត ១០០ នាក់ របស់ជើងហោះហើរ ទីក្រុងឡុងដ៍ – ហូជីមិញ ត្រូវបានគេដាក់ឱ្យនៅ ដាច់ដោយឡែកពីគេ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកដំណើរ ជានិស្សិតវៀតណាមម្នាក់ ត្រូវបានគេសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩។ ទោះយ៉ាងណាលទ្ធផលបានបង្ហាញថា និស្សិតស្រីរូបនោះ បានធ្វើតេស្តិ៍អវិជ្ជមាន។ យោងតាមសារព័ត៌មាន VN...
បរទេស៖ អ្នកឯកទេសខាងជំងឺ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដែលត្រឡប់មកពីទីក្រុងនានា ធ្វើដំណើរទៅខេត្តកំណើតរបស់ពួកគេ សម្រាប់ថ្ងៃចូលឆ្នាំថ្មី អាចជាភ្នាក់ងារចម្លង នៃការរាលដាលជំងឺឆ្លងកូវីដ១៩ ទៅសមាជិកវ័យចំណាស់ នៃគ្រួសាររបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការព្រមាននេះបានមកពីលោក Thiravat Hemachudha ដែលជាប្រធានមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាលនៃជំងឺ...
បរទេស៖ ក្របខ័ណ្ឌ English Premier League កាលពីដើមសប្តាហ៍នេះ បានពន្យារពេលការប្រកួតបាល់ទាត់ ដែលត្រូវបានគេរំពឹងទុក រវាងក្រុម Manchester City និងក្រុម Arsenal ដែលមុនពេល ដែលគូ្របង្វឹកលោក Mikel Arteta បានអួតអាងថា គាត់មានការយល់ដឹងខ្លះ ដែលគាត់អាចប្រើ ដើម្បីធ្វើឱ្យប្រជាជន មានភាពប្រសើរឡើង។...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សរុបអ្នកជំងឺ១.៣១៨នាក់ ដែលកើតជំងឺ COVId-19 បង្កឡើងដោយ វីរុសកូរ៉ូណា បានចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីបានជះសះស្បើយពីជំងឺនេះ កាលពីថ្ងៃពុធ នៅក្នុងដែនដីគោក របស់ប្រទេសចិន ។ សរុបទៅមានអ្នកជំងឺ ចំនួន៦២.៧៩៣នាក់ បានចាកចេញពីមន្ទីរពេទ្យ...
ភ្នំពេញ៖ កម្ពុជា បានសម្រេចផ្អាកមិនអនុញ្ញាតឲ្យ នាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចូលចត ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ។ ការប្រកាសផ្អាកនេះ ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភខ្លាំង ពីការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ជាពិសេសក្នុងពេលដែល កម្ពុជាបានរកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥ករណី ក្នុងនោះមាន១ករណីជាសះស្បេីយ និងបានត្រឡប់ទៅប្រទេសខ្លួនវិញ ។ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ នៅថ្ងៃទី១៣ ខែមីនានេះ បញ្ជាក់ថា «ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី»។
ម៉ានីល៖ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែមីនានេះ បានឲ្យដឹងថា លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានគេក្រុមគ្រូពេទ្យ ធ្វើតេស្តរកមេរោគកូរ៉ូណា ក្រោយពេលដែលលោក បានបញ្ចប់កិច្ចប្រជុំមួយ ជាមួយដែលមានវត្តមាន របស់គណៈរដ្ឋមន្ត្រី២រូប ដែលមានផ្ទុកមេរោគនេះ។ យោងតាមមន្ត្រីបានបញ្ជាក់ថា លោកDuterte ទោះបីជាមិនមានសញ្ញាអាក្ការៈអ្វីក៏ដោយ នៅពេលនេះ ប៉ុន្តែដើម្បីបញ្ជាក់ច្បាស់ហើយ នៅតែអាចបន្តបង្ហាញខ្លួន តាមទីសាធារណៈ ដូចធម្មតាវិញបាន។...
បរទេស ៖ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងដំណើរការប្រព័ន្ធមួយ ដើម្បីគាំទ្រដល់ការស៊ើបអង្កេត រោគរាតត្បាតរបស់មនុស្ស ដែលឆ្លងមេរោគកូវីដ១៩ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ៗ ជាច្រើន។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធនេះ មានគោលបំណងជួយអ្នកស៊ើបអង្កេត ផ្នែកសុខភាពឱ្យពិនិត្យមើលទិន្នន័យផ្សេងៗ ដូចជាការតាមដានកាមេរ៉ា...