ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសំណូមពរឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយបងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករនៅក្នុងកាលៈទេសៈ ដែលពួកគាត់ត្រូវព្យួរការងារ ដោយសារតែរោងចក្រខ្វះវត្ថុធាតុដើម ដែលបណ្ដាលមក ពីការផ្ទុះរីករាលដាល ជាសកលនៃវីរុស COVID-19។ លោក ប៉ាវ ស៊ីណា បានចេញមុខថ្លែងអំណរគុណបែបនេះ...
សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងទទួលរងការខាតបង់យ៉ាងច្រើន ពីការឆ្លងវីរុសកូរ៉ូណានេះ ដែលបានធ្វើឱ្យតម្រូវការ ធ្វើដំណើរតាមអាកាសអន្តរជាតិ ធ្លាក់ចូលដោយឥតគិតឈប់ឈរ។ សមាគមអាកាសចរណ៍ស៊ីវិលកូរ៉េថ្មីៗនេះ បានប៉ាន់ប្រមាណថា ការខាតបង់របស់ឧស្សាហកម្មអាកាសចរណ៍ ក្នុងតំបន់ពីជំងឺរីករាលដាល យ៉ាងលឿនអាចនឹងធ្លាក់ដល់ទៅជាង ៥ ពាន់ពាន់លានវ៉ុន (៤,២ ពាន់លានដុល្លារអាមេរិក) នៅត្រឹមខែមិថុនា ដោយសារតែតម្រូវការ ធ្វើដំណើរតាមអាកាសធ្លាក់ចុះ។ ការប៉ាន់ស្មាននេះ គឺផ្អែកទៅលើចំនួនអ្នកដំណើរ...
ភ្នំពេញ ៖ ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួន មានការភ័យខ្លាច ជំងឺកូវីដ-១៩ ច្រើនជាង ខ្លាចគ្រោះថ្នាក់ចរាចរណ៍នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រៀបធៀបថា គ្រោះថ្នាក់ចរាចរណ៍ មានច្រើនជាង ជំងឺកូវីដ-១៩ ទៅទៀត ដូច្នេះពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះសារព័ត៌មាន VNA របស់វៀតណាម ដែលបានចុះផ្សាយថា វៀតណាម រឹតបន្តឹង ចំពោះពលរដ្ឋដែលមកពីអឺរ៉ុប និងកម្ពុជា ។ជាមួយគ្នាគ្នាសម្ដេចតេជោ បានណែនាំឲ្យលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ ធ្វើការតវ៉ាឲ្យភាគីវៀតណាមបំភ្លឺ ចំពោះករណីនេះ...
បរទេស៖ វីរុសកូរ៉ូណា ឬកូវីដ១៩ បានឆ្លងដល់មនុស្សជាង ៥០០ នាក់នៅសហរដ្ឋអាមេរិក ហើយបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ គឺមានមនុស្សយ៉ាងហោចណាស់ ២១ នាក់បានស្លាប់នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាលោក Ted Cruz បានប្រកាសថា លោកនឹងត្រូវដាក់ខ្លួនឯង...
មូស្គូ៖ ទិន្នន័យពីមជ្ឈមណ្ឌល ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម Johns Hopkins បានបង្ហាញថា ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា ឬ កូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ២១ នាក់ហើយ និងដោយមាន ៥៤៥ ករណី ត្រូវបានបញ្ជាក់ថាឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩...
កំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងរយៈពេលដែលលោក កាន់តំណែងជាស្នងការ នគរបាលខេត្តកំពង់ចាម បានសង្កេត ឃើញថា បេក្ខនារីបានដាក់ពាក្យប្រលង ចូលជាមន្ត្រីនគរបាលជាតិ យ៉ាងច្រើនគួរ ឲ្យកត់សម្គាល់ រហូតមកដល់បច្ចុប្បន្ននេះបេក្ខនារី ដែលប្រឡងជាប់ជាមន្ត្រីនគរបា លជាតិមានចំនួនរហូតដល់ទៅ ៤៥ ភាគ រយជិតស្មើ...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ទើបបានទទួលកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ចំនួន៨០០ដុល្លារ នៅក្នុងដំណើរគាំទ្រ ដល់យន្តហោះ P-8A សម្រាប់កងទ័ពជើងទឹក។ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កុងត្រានោះ នឹងផ្គត់ផ្គង់ថវិកា សម្រាប់ទិញយន្តហោះ P-8A ចំនួន១៨គ្រឿង គឺ៨គ្រឿង...
សេអ៊ូល៖ ទិន្នន័យរបស់ក្រសួងការបរទេស បានបង្ហាញនៅថ្ងៃច័ន្ទនេះថា ប្រទេសចំនួន ២ ទៀតបានចូលរួមក្នុងបញ្ជីប្រទេស និងដែនដីដែលដាក់ការរឹតត្បិតការចូល ឬនីតិវិធីរឹតត្បិត ចំពោះប្រជាជនមកពីប្រទេសកូរ៉េខាងត្បួង ជុំវិញបញ្ហាមេរោគកូរ៉ូណានេះ។ យោងតាមគេហទំព័ររបស់ក្រសួងការបរទេសបាន ឲ្យដឹង ថាគិតត្រឹមម៉ោង ៩ ព្រឹកដែនកោះហ្គ្រេណាដា និងបាបារ៉ាដូ ដែលជាកោះនៅតំបន់ការីបៀន ត្រូវបានបញ្ចូល ទៅក្នុងបញ្ជីឈ្មោះប្រទេសចំនួន ៤៧ និងដែនដីដែល តម្រូវឲ្យផ្តល់អនុសាសន៍ឱ្យផ្តាច់ខ្លួន...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្តើមអនុវត្ត ការរឹតត្បិតការចូលប្រទេស របស់ប្រជាជនគ្នាទៅវិញទៅមក ចំពោះការព្រួយបារម្ភ អំពីជំងឺឆ្លងវីរុសថ្មីនៅថ្ងៃច័ន្ទនេះ ដោយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រេះឆារួចទៅហើយ ដោយជម្លោះអូសបន្លាយ លើពាណិជ្ជកម្ម និងប្រវត្តិសង្គ្រាម។ ទីក្រុងតូក្យូបានផ្អាក កម្មវិធីលើកលែងទិដ្ឋាការរបស់ខ្លួន សម្រាប់ប្រជាជនកូរ៉េខាងត្បូង ហើយបានចាប់ផ្តើមស្នើសុំ ឱ្យពួកគេស្នាក់នៅក្នុងទីតាំង ដែលបានកំណត់អស់រយៈពេលពីរសប្តាហ៍ ហើយបដិសេធការប្រើប្រាស់ មធ្យោបាយធ្វើដំណើរសាធារណៈ។ លើសពីនេះទៅទៀតខ្លួន អនុញ្ញាតឱ្យមានជើងហោះហើរ...