នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនានេះ បានឲ្យដឹងថា អាជ្ញាធរនិយាយថា អតីតខ្សែប្រយុទ្ធប្រេស៊ីល ដ៏ល្បីល្បាញ លោកRonaldinho កំពុងត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងប្រទេសប៉ារ៉ាហ្គាយ ក្រោយរកឃើញថា បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីចូលស្នាក់នៅក្នុងប្រទេសនេះ។ ក្រុមប៉ូលិស បានធ្វើដំណើរទៅដល់ការស្រាវជ្រាវ នៅក្នុងសណ្ឋាគារមួយកន្លែង នៅក្នុងរដ្ឋធានីនៃប្រទេស ដែលមានឈ្មោះថា សណ្ឋាគារ Asuncion តាំងតែពីថ្ងៃពុធម្សិលមិញ ជាទីកន្លែងដែលរូបគាត់...
ទីបំផុតក្រោយអវត្តមាន តាំងតែពីថ្ងៃ BOXING DAY ដោយសាររបួសក្បាលជង្គង់នោះ កីឡាករPaul Pogba បានសម្រាកព្យាបាលរហូតមកនោះ គឺអាចមានឈ្មោះដើម្បីប្រកួតវិញហើយ ប៉ុន្តែជឿជាក់ថា គឺមិនអាចបង្ហាញខ្លួននៅឡើយ ក្នុងការប្រកួតធំនៅថ្ងៃអាទិត្យនេះ។ កីឡាករតម្លៃខ្លួន៨៩លានផោនរូបនេះ ទោះបីជាយ៉ាងណាក្តី គឺអាចចាប់ផ្តើមការហ្វឹកហាត់របស់ខ្លួនវិញហើយ ជាមួយនឹងឈុតធំនៅសប្តាហ៍ក្រោយ។ កីឡាករវ័យ២៦ឆ្នាំរូបនេះ អាចបង្ហាញខ្លួនឲ្យ លោក Ole Solskjare បានតែត្រឹម៨ប្រកួតប៉ុណ្ណោះ...
បរទេស៖ កងទ័ពតួកគីពីររូបថែមទៀត តាមសេចក្តីរាយការណ៍ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសស៊ីរីភាគពាយ័ព្យ ដែលកំពុងញាំញី ដោយសង្គ្រាមដ៏គួរឲ្យខ្លាច ស្របពេលមានការវាយប្រហារ កំពុងតែប្រព្រឹត្តទៅ ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី។ ក្រសួងការពារជាតិតួកគី បាននិយាយប្រាប់ថា ទាហានទាំងពីរនាក់នោះ ត្រូវបានសម្លាប់នៅក្នុងខេត្ត Idlib និងទាហាន៦នាក់ ផ្សេងទៀតបានរងរបួស។ ខេត្ត Idlib គឺជាតំបន់មួយ ដែលមានការប្រយុទ្ធគ្នា ជាបន្តបន្ទាប់...
សេអ៊ូល៖ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាសរុបចំនួន ៩៦ ប្រទេស និងតំន់កំពុងដាក់ការរឹតត្បិតការចូល ឬនីតិវិធីរឹតបន្តឹង លើប្រជាជនមកពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ចំពេលមានការភ័យខ្លាច អំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនេះ។ យោងតាមក្រសួងបានឱ្យដឹងថា គិតត្រឹមម៉ោង ៩ ព្រឹកប្រទេសចំនួន ៣៦ រួមទាំងប្រទេសសិង្ហបុរី និងហុងកុង បានដាក់បំរាមលើការចូលរបស់ប្រជាជន ដែលបានធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង...
បរទេស៖ មេរោគឆ្លង Covid-19 បានរាលដាលដល់ប្រទេស ប្រមាណ ៧០ ហើយដោយមានមនុស្ស រហូតដល់ទៅ ៩៤.០០០ នាក់បានឆ្លងមេរោគនេះ នៅជុំវិញពិភពលោក។ ក្រៅពីប្រទេសចិន ដែលជាកន្លែងដែលជំងឺនេះ លេចចេញជាលើកដំបូង ការផ្ទុះឡើងធំបំផុត ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអ៊ីរ៉ង់ កូរ៉េខាងត្បូង និងប្រទេសអ៊ីតាលី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា...
បរទេស៖ ប៉ូលីសអន្តោប្រវេសន៍ថៃ បាននិយាយនៅថ្ងៃពុធថា ក្នុងចំណោមពលករថៃចំនួន ១៨០ នាក់ ដែលបានវិលត្រឡប់ មកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអាកាសយានដ្ឋាន ក្នុងរយៈពេលបីថ្ងៃ គឺមាន ១៩ នាក់មានអាការៈក្តៅខ្លួន ប៉ុន្តែត្រូវបានធ្វើតេស្តិ៍អវិជ្ជមាន សម្រាប់មេរោគ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថា ចំនួននៃករណីអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់១.០០០នាក់ហើយ គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះរាប់បញ្ចូលទាំងអ្នកដំណើរ និងសហសេវឹក ដេលបានជិះនៅលើនាវា ដឹកអ្នកដំណើរ Diamond Princess ។...
កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយតាមទូរស័ព្ទ ជាមួយមេដឹកនាំតាលីបង់ ដែលជាការជួបជជែកគ្នារវាងក្រុមបះបោរ និងមេដឹកនាំអាមេរិក ដែលបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ហើយបានជួបជជែកគ្នានេះ នៅប៉ុន្មានថ្ងៃ ក្រោយពីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកគ្មានប្រតិកម្មអ្វី ចំពោះការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅសប្តាហ៍នេះទេ ដោយបានហៅមីស៊ីលទាំងនោះថា ជាមីស៊ីលរយៈចម្ងាយខ្លី ក្នុងគោលបំណង ដើម្បីកាត់បន្ថយការគំរាមកំហែង។ ប្រទេសកូរ៉េខាងជើង បានបាញ់នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ កាលពីថ្ងៃច័ន្ទ នេះបើយោងតាមយោធាកូរ៉េខាងត្បូង ដែលជាការបាញ់លើកដំបូង នៅក្នុងរយៈពេលប្រហែល ៣ ខែ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង...
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋប្រើប្រាស់ក្រមាជំនួសឲ្យម៉ាស់ ដើម្បីបង្ការជំងឺផ្សេង។