ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ , ការជួបជុំសំណេះសំណាល ពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជន ទូទាំងប្រទេសផងដែរ ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងថា ស្ដ្រីជាឆ្អឹងខ្នងនៃប្រទេសជាតិ ជាពិសេសជាចលករយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព និងជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិ ដូចពាក្យចាស់លោកពោលថា សំណាបយោងដី ស្រីយោងប្រុស ។ ក្នុងពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្ដរជាតិនារី ៨ មីនា...
ភ្នំពេញ៖ ដោយសារស្ថានភាព ផ្សារស្ទឹងមានជ័យចាស់ ដែលបានសាងសង់ឡើងតាំងពីទសវត្សរ៍ទី ៦០ ធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលចូលទៅទិញឥវ៉ាន់ នៅក្នុងផ្សារនេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នាព្រឹកថ្ងៃទី ៣ ខែមីនាឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្ទាល់...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងវីរុសនេះ ចំនួន ៦០០ ករណីថ្មីទៀត នៅថ្ងៃអង្គារនេះ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៤.៨១២ នាក់ ដោយមានការឆ្លងនៃការឆ្លងរាលដាល គួរឱ្យព្រួយបារម្ភ នៅទីក្រុង Daegu ភាគអាគ្នេយ៍។ រហូតមកដល់ពេលនេះមនុស្ស ២៨ នាក់ ដែលភាគច្រើន ជាអ្នកមានជំងឺមូលដ្ឋានបានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូង...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងប្រាប់ឲ្យប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធ ចូលរួមលើក កម្ពស់តម្លៃស្ត្រីទាំងអស់គ្នា ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ០៣ ខែមីនាឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកម្មវិធីអបអរ សាទរខួបលើកទី ១០៩ ទិវានារីអន្តរជាតិ 8មីនាឆ្នាំ២០២០ ក្រោមប្រធានបទ...
ស្វាយរៀង ៖ នៅក្នុងទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ នៅព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២០ លោកសុខ រស់អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេល ក្នុងការអន្តរាគមន៍ទៅលើគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើង ជាយថាហេតុនារដូវក្តៅនេះ ។ លោកសុខ រស់ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត...
បរទេស៖ ប្រទេសបារាំង បានប្រាប់ពលរដ្ឋរបស់ខ្លួន ឱ្យឈប់ថើបថ្ពាល់គ្នា ក្នុងគោលបំណង បញ្ឈប់ការរីករាលដាល នៃមេរោគឆ្លង Covid-19 នៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក Olivier Véran បានដាស់តឿនប្រជាជនបារាំង កាលពីចុងសប្តាហ៍...
តូក្យ៖លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន បាននិយាយថា ធនាគារកណ្តាល នឹងចាត់វិធានការចាំបាច់ ដើម្បីធ្វើឲ្យមានស្ថេរភាពទីផ្សារ ដែលបានផ្ទុះឡើង ដោយសារការឆ្លងវីរុសនេះ ដោយជំរុញការរំពឹងទុក អំពីការសម្របសម្រួលសកម្មភាព គោលនយោបាយពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការអត្ថាធិប្បាយរបស់លោក Kuroda ធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាន់មួយតែប៉ុន្មានថ្ងៃ បន្ទាប់ពីការផ្លាស់ប្តូរស្រដៀងគ្នា របស់លោក Jerome...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoga នៅថ្ងៃចន្ទនេះ បានទាមទារថា កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងប្រទេសស៊ីរី គួរតែដកថយទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក និងបានបន្ថែមថា ការបាត់បង់របស់ពួកគេ នៅក្នុងការវាយប្រហារធ្វើឡើង ដោយតួកគីនិងកងកម្លាំងពួកឧទ្ទាម ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើពួកគេ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា ព្រោះជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរស ដែលបានបន្សល់ទុកមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។ សម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹក៣...