ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើសន្និសីទ សារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍” នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមដាន លក្ខខណ្ឌការងាររបស់ក្រុមហ៊ុនផ្សេងៗ ជាមួយតំណាងសហជីព ចលនាកម្មករ ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែ មីនា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានរកឃើញក្រុមហ៊ុនកាស៊ីណូចំនួន៣ មិនបានអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាក់ទងនិងការបើកប្រាក់រំលឹក អតីតភាពការងារ និងប្រាក់បំណាច់ការងារ។ លោក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា ហានិភ័យមលើពលរដ្ឋអាមេរិកាំង ដោយសារវីរុសកូរ៉ូណា គឺ “កម្រិតទាបបំផុត” សូមអរគុណដល់សកម្មភាព ទប់ស្កាត់ទាំងឡាយ ដោយរដ្ឋាភិបាលរបស់គាត់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់ក្រុមបុគ្គលិក ចំនួន០៥នាក់ ដែលគេស្គាល់ច្បាស់ថា ជាអ្នកបម្រើការងារ នៅរោងចក្រផលិតស្រាបៀរ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ នៅមុនពេលបែរក្រណុងកំាភ្លើង តម្រង់បាញ់ខ្លួនឯង នៅក្នុងអំពើហិង្សាដ៏ធំមួយ នៅលើទឹកដីអាមេរិក ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋានរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ មិនទាន់បោះបង់ ចោលនៅឡើយទេ។ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បែបនេះ ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានប្រកាសកាលពីថ្ងៃពុធ ដោយផ្អាកដំណើរការរសាលារៀនទាំងអស់ និងគ្រប់បណ្តាសាកលវិទ្យា រហូតដល់ថ្ងៃទី០៧ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ។ លោក Jaafar Sadiq Allawi ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានបញ្ជាឲ្យផ្អាកដំណើរការសាលារៀន និងសកលវិទ្យាល័យ រួមទាំងរោងភាពយន្តនានា ហាងកាហ្វេ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋានរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នៅសាលារាជធានីភ្នំពេញ៕
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមរយៈនាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ (YUASA GORO) មេបញ្ជាការកងស្វ័យ ការពារជើងគោកជប៉ុន បានស្នើរជប៉ុន ឲ្យជួយបណ្តុះបណ្តាល យោធិនវ័យក្មេងកម្ពុជា បន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា ករណីថ្មីមួយនៃវីរុសកូរ៉ូណា បានមានវត្តមាន នៅទឹកដីភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ដែលអាចជាសញ្ញាមួយបញ្ជាក់បានថា វីរុសកំពុងតែឆ្លងរាលដាល នៅក្នុងសហគមន៍អាមេរិកហើយ ។ ខាង CDC បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកជំងឺមិនទាន់ដឹងប្រាកដនៅឡើយទេ ។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង ព្យាយាមដើម្បីទទួលបានភាពស្របច្បាប់ ដោយការអភិវឌ្ឍសមត្ថភាព មីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ លោក Esper បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធសភា មុនពេលបើកសវនាការ លើសំណើថវិកាឆ្នាំ២០២១ របស់មន្ទីរបញ្ចកោណ។ លោកបានបញ្ជាក់ថា“...