បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានថ្កោលទោសអំពើពុករលួយ និងពោលលើកកម្ពស់ពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ នៅក្នុងអំឡុងធ្វើទស្សនកិច្ច ក្នុងសាធារណរដ្ឋអង់ហ្គោឡា ជាទីដែលរដ្ឋាភិបាល កំពុងស្វះស្វែងដកហូត យកប្រាក់រាប់ពាន់លានដុល្លារ ដែលមន្ត្រីពុករលួយបាន។ លោក Mike Pompeo កំពុងតែផ្តោតគោលដៅ ផ្សព្វផ្សាយលើកកម្ពស់ ការវិនិយោគរបស់សហរដ្ឋអាមេរិក ថាជាផ្លូវផ្សេងមួយទៀត...
បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយថា ភាគីទាំងពីរនៃសង្គ្រាមស៊ីវិល នៃប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ចំពោះគម្រោងដោះដូរ អ្នកទោសគ្នាទ្រង់ទ្រាយធំ ដែលពន្យារពេលជាយូរមកហើយ ស្របពេលមានការប្រយុទ្ធគ្នា កាន់តែតានតឹងឡើង រវាងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់ និងពួកឧទ្ទាមហូធី។ អង្គការសហប្រជាជាតិ បាននិយាយដូច្នេះថា គម្រោងនោះ នឹងជាការដោះដូរអ្នកទោសគ្នា ទ្រង់ទ្រាយធំលើកដំបូង រវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម...
ភ្នំពេញ៖ ដោយសារមានសំណើសុំ វិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន៤បន្ថែមទៀត ក្រុមហ៊ុនទាំង៤មានដូចខាងក្រោម៖ ១- “XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជូនជនបរទេស ដែលចុះពីនាវាទេសចរ Westerdam ទស្សនកិច្ចនៅទូទាំងរាជធានី តាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេ ត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំជនបរទេសចុះពីនាវា Westerdam...
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យបានថ្លែងថា ទោះបីមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ (EBA)ពីសហភាព អឺរ៉ុប(EU) ក៏កម្ពុជាបានតាំងចិត្តរួចហើយ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ជាអាទិភាពតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។ ការថ្លែងបែបនេះ របស់លោកហេង សួរ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះ យោបល់លើផែនការរួមរបស់គម្រោង...
តូក្យូ៖ សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ ក្នុងអត្រាប្រចាំឆ្នាំ៦,៣ភាគរយ កាលពីត្រីមាសមុន ដោយសារកំណើន ត្រូវបានបំផ្លាញដោយព្យុះទីហ្វុង និងកាត់បន្ថយការចំណាយ របស់អ្នកប្រើប្រាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ទិន្នន័យសេដ្ឋកិច្ច ត្រូវបានកែតម្រូវតាមរដូវកាល ដែលត្រូវបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ ដោយការិយាល័យខុទ្ទកាល័យ បានកើតឡើងចំពេលមានការភ័យខ្លាច អំពីការខូចខាតខាងសេដ្ឋកិច្ច បានរំពឹងទុកពីជំងឺវីរុសថ្មី ដែលបានចាប់ផ្តើម នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។ ផលិតផលក្នុងស្រុក សរុបរបស់ជប៉ុន...
ប្រវត្តិសាស្ត្រ: ត្រឹមតែរយៈពេល៣១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលតំណែង លោក William Henry Harrison ដែលជាប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិកបានស្លាប់ ដោយសារជំងឺរលាកសួតនៅសេតវិមាន នាថ្ងៃទី៤ ខែមេសា កាលពីឆ្នាំ១៨៤១។ កើតនៅតំបន់ Charles រដ្ឋ Virginia នៅឆ្នាំ១៧៧៣ លោកHarrison បានបម្រើការនៅក្នុងជួរទ័ពអាមេរិក នៅដែនដីភាគនិរតី ហើយនៅឆ្នាំ១៨០០...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ...
ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិកម្ពុជា (NTUC)សង្ឃឹមថា សហភាពអឺរ៉ុប នឹងសម្រេចលុបចោលវិញទាំងស្រុង នៃសេចក្ដីសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដោយផ្នែកខ្លះពីកម្ពុជា ដើម្បីទុកលទ្ធភាព ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធធ្វើការកែតម្រូវ ឬស្ដារឡើងវិញ នូវភាពអវិជ្ជមានមួយចំនួន។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០%...
ភ្នំពេញ ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅលើ សកលលោក រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តផ្ដល់ជូនសម្ភារៈបរិក្ខារពេទ្យ ដល់ប្រទេសកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ បានឲ្យដឹងថា “សម្ភារៈបរិក្ខារពេទ្យ ដែលផ្ដល់ជូនកម្ពុជារួមមាន ៖...