ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តតំបន់ទំនប់កប់ស្រូវ ខណ្ឌព្រែកព្នៅ ផ្អាកសកម្មភាពការដ្ឋាន ជាបណ្តោះអាសន្ន និងកុំមានការភ្ញាក់ផ្អើល ព្រោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងកម្ទេចចោលគ្រាប់បែក ដែលរុករកឃើញ១គ្រាប់ កាលពីពេលថ្មីៗនេះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ៕
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន លោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅលើនាវាទេសចរណ៍ Diamond Princess នៅដាច់ឆ្ងាយពីឆ្នេរសមុទ្រជប៉ុន បានកើនឡើងពី ៤៤ ករណីដល់ ២១៨ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក...
វ៉ាស៊ីនតន៖ ក្រុមអ្នកវិភាគ បានឲ្យដឹងកាលពីថ្ងៃពុធថា ការផ្តោតអារម្មណ៍យ៉ាងមុតមាំ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើយុទ្ធនាការរៀបចំឡើងវិញរបស់លោក រួមជាមួយនឹងការចាកចេញ នៃការគ្រោងទុករបស់មន្រ្តីសំខាន់ម្នាក់ ដែលបានលះបង់ ដើម្បីការទូតជាមួយប្រទេសកូរ៉េខាងជើង កំពុងធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យ នៃការចូលរួមជាមួយប្រទេស ដែលបានគណនាឡើងវិញ។ ដោយផ្អែកលើការចោទប្រកាន់ ពីបទចោទប្រកាន់ថ្មីៗនេះលោក ត្រាំ បានធ្វើយុទ្ធនាការឡើងវិញ អ្នកជំនាញបានលើកឡើង ប្រៀបធៀបទៅនឹងបញ្ហានំបុ័ង...
សេអ៊ូល៖ កងទ័ពជើងទឹកកូរ៉េ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចបញ្ជូនទាហានតែជាង ២០នាក់ប៉ុណ្ណោះទៅប្រទេសថៃ ដើម្បីធ្វើសមយុទ្ធពហុជាតិ ជាជាងទាហានរាប់រយនាក់ ដូចដែលបានគ្រោងទុក ដោយសារតែមានការព្រួយបារម្ភ អំពីមេរោគកូរ៉ូណាថ្មីនេះ។ កងនាវាចរកូរ៉េខាងត្បូង និងកងម៉ារីន កាលពីដំបូងមានគម្រោង បញ្ជូនបុគ្គលិកសេវាកម្មប្រហែល ៤០០ នាក់ក៏ដូចជារថពាសដែក វាយលុកចំនួន ៨ គ្រឿងនៅលើនាវាកងទ័ពជើងទឹកមួយ ដើម្បីធ្វើសមយុទ្ធ Cobra...
ភ្នំពេញ ៖ អ្នកនយោបាយជើងចាស់ របស់អតីតគណបក្សសង្រ្គោះជាតិ លោក គង់ គាំ បានលើកឡើងថា សហភាពអឺរ៉ុប (EU) កាត់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)ត្រឹម២០% គឺបានទទួលរងផលប៉ះពាល់តិចតួច ឬទុកដូចជាធម្មតាបំផុត ។ លោកបានលើកឡើង ក្នុងហ្វេសប៊ុកថា ការព្រួយបារម្ភក្រោយដក EBA កម្ពុជាត្រូវបង់ពន្ធ១០០%លើទំនិញ ដែលខ្លួននាំចូលទៅសហភាពអឺរ៉ុប ប៉ុន្តែសេចក្តីសម្រេចជាក់ស្តែង របស់គណៈកម្មការអឺរ៉ុបនៅថ្ងៃ១២...
ភ្នំពេញ៖ ឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ បានប្រមូលយកដីចំនួន១៥០ហិកតា នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។ សូមរំលឹកថា កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ ២០១២ឧត្តមសេនីយ៍ ភ្លន់...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានឲ្យដឹងថា កម្ពុជាបានបង្ហាញយ៉ាងច្បាស់ ទៅកាន់ឆាកអន្តរជាតិ ស្តីពីភាពសាមគ្គី មិនរើសអើង និងមនុស្សធម៌ ក្រោយពីបានអនុញ្ញាត ឲ្យនាវាទេសចរយក្ស “Westerdam” របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។ លោកថា ដែលនេះគឺជាតម្លៃសកលនៃមនុស្សជាតិ មិនគិតពីការលះបង់ របស់កងទ័ពមួកខៀវកម្ពុជាចេញទៅរក្សា...
កោះកុង : លោកឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដានិងរដ្ឋករ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹងនាំមន្ត្រីក្រោមឱវាទសហការ ជាមួយកម្លាំងអ.ហខេត្ត កម្លាំងសមត្ថកិច្ចចរាចរ ស្នងការនគរបាលខេត្ត បានចុះប្រតិបត្តិការណ៍ ចុះត្រួតពិនិត្យពន្ធមធ្យោបាយយានជំនិះតូច.ធំ សម្រាប់ពន្ធប្រថាប់ត្រាឆ្នាំ២០១៩ ចូលរដ្ឋ។ លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដាខេត្ត បានថ្លែងឲ្យដឹងថា ជាទូទៅការងារ...
បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា វត្តមានកងទ័ពនិងសព្វាវុធតួកគី នៅក្នុងតំបន់ Idlib គឺកំពុងតែធ្វើឲ្យស្ថានភាពនៅទីនោះ កាន់តែអាក្រក់ខ្លាំងឡើង ដោយសារតែបញ្ជូនសព្វាវុធនិងគ្រាប់ ឆ្លងកាត់ព្រំដែនស៊ីរីនិងតួកគី។ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានបង្កើតការតវ៉ាបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយពីលោកប្រធានាធិបតីតួកគី និយាយថា យោធាតួកគីនឹងវាយប្រហារ កងកម្លាំងស៊ីរីគាំទ្រដោយរុស្ស៊ី តាមផ្លូវអាកាសនិងលើគោក គ្រប់ទីកន្លែងក្នុងប្រទេសស៊ីរី ប្រសិនបើទាហានតួកគីផ្សេងទៀត រងការឈឺចាប់...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តក៏ដូចជាអំពាវនាវឲ្យធុរជនថៃ ពិនិត្យលទ្ធភាព មកធ្វើការវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍កម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទស្សវត្សឆ្នាំ២០២០» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ាន...