ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញរបាយការណ៍ថា បច្ចុប្បន្ននេះដោយសារឧបទ្ទវហេតុ នៃការរីករាលដាលនៃ វីរុសកូរូណា នៅប្រទេសចិន ធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការបណ្ដោះអាសន្ន ដែលបញ្ហានេះ នឹងបង្កឲ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជាដែរ ចាប់ពីចុងខែនេះ រហូតដល់ខែមីនា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ GMAC នៅថ្ងៃទី១១...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសថ្មី កូរ៉ូណា របស់ប្រទេសចិន បានកើនឡើងរហូតដល់១.០១៦នាក់ ហើយនៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារនេះ ក្រោយពីមានករណីនៃអ្នកស្លាប់ថ្មី ចំនួន១០៨នាក់ ក្នុងនោះរាប់បញ្ចូលទាំង១០៣នាក់ នៅខេត្តហឺប៉ី ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ។ គណៈកម្មាធិការជាតិសុខាភិបាល...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ មនុស្សចំនួន១៥នាក់បានស្លាប់ ក្រោយពីមានហេតុការណ៍ ក្រឡាប់ទូកលិចដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឆក ប៉េងហ្គាល់ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដេស ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ។ លោក Hayat Ibna Siddique អ្នកនាំពាក្យឆ្មាំប្រចាំការ នៅឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដេស បានប្រាប់ដល់...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានអនុញ្ញាត ឲ្យលោក Gluseppe de Vincentiis តំណាងទើបតែងតាំងថ្មី នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម...
ឌុបៃ៖ នៅថ្ងៃអាទិត្យនេះ អ៊ីរ៉ង់នឹងមានផែនការ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួន នេះបើយោងតាមការប្រកាស របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែក្នុងនោះគេក៏បានមើលឃើញ ពីប្រតិកម្មរបស់អាមេរិកផងដែរ ដោយបានចោទថា វាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីល របស់ប្រទេស។ យោងតាម ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា IRIB និងតាមរយៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអ៊ីរ៉ង់លោក Mohammad Javad Azari-Jahromi បានឲ្យដឹងថា ផ្កាយរណប...
ភ្នំពេញ ៖ កាលពីខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងដោយរាជរដ្ឋាភិបាល គោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ទទួលថវិកាបរិច្ចាគ ចំនួន ៨០ ០៩៨ ១៨៤,៤០ រៀល និង១ ៣៩៤ ៨២៩,៧២ ដុល្លារ ពីសប្បុរសជន ៧៧៣៤រូប ដែលរួមមានសមាជិកកិត្តិយស ៤រូប...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង កាលពីថ្ងៃច័ន្ទ បានទៅត្រួតពិនិត្យ ការងារបង្ការ និងត្រួតពិនិត្យជំងឺរលាកសួត នៅទីក្រុងប៉េកាំង ដោយបង្កើនជំនឿ លើកម្លាំងជាតិ និងឆន្ទៈ ដើម្បីឈ្នះវីរុសឆ្លងមួយ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស៊ី បានកើតឡើងនៅពេល ដែលការប្រយុទ្ធរបស់ចិន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា អាចប្រឈមការបិទទ្វារ មិនមែនមកពីសហភាពអឺរ៉ុប (EU) ដកប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីកម្ពុជាឡើយ តែដោយសារចិន បិទរោងចក្រផ្គត់ផ្គង់ វត្ថុធាតុដើមមកកម្ពុជា ព្រោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាត នៅចិន ។ នៅថ្ងៃទី១២...
ឡុងដ៏៖ ក្រុមហ៊ុន Jaguar Land Rover នឹងកាត់បន្ថយ ឬបញ្ឈប់ការផលិតនៅថ្ងៃជាក់លាក់ នៅរោងចក្រចំនួន២នៅអង់គ្លេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារក្រុមហ៊ុន ផលិតរថយន្តធំជាងគេរបស់អង់គ្លេស ព្យាយាមកាត់បន្ថយថ្លៃដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្លាក់ចុះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន JLR បានប្រកាស ពីការធ្លាក់ចុះការលក់រាយ ២,៣ ភាគរយក្នុងរយៈពេល ៣ខែគិតត្រឹមចុងខែធ្នូ...
ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានប្រកាស ឲ្យពលរដ្ឋ ពលករ និងនិស្សិតខ្មែរ ដែលកំពុងនៅទីនោះ កុំទៅទៅតំបន់ចំនួន៥ ខណៈមានមនុស្សចំនួន ២៧នាក់ បានឆ្លងជំងឺវីរុសកូរ៉ូណាថ្មី ។ ក្នុងនោះគួរជៀសវាងកុំទៅទីប្រជុំជន បើគ្មានការចាំបាច់ ហើយត្រូវពាក់ម៉ាស់ រាល់ពេលធ្វើដំណើរ នៅទីសាធារណៈផងដែរ៕