ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឲ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ ពង្រីកជា៤គន្លង ។ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម...
វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះស៊ើបការណ៍ តាមសមុទ្ររបស់សហរដ្ឋអាមេរិកមួយ បានហោះហើរមកលើ ប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ នៅក្នុងប្រតិបត្តិការចុងក្រោយមួយ ក្នុងការឃ្លាំមើលរបស់សហរដ្ឋអាមេរិក ដែលទំនងជាមានគោលដៅ តាមដានកូរ៉េខាងជើង។ យោងតាមប្រភពព័ត៌មានយន្ដហោះ P-3C របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ ដែលប្រតិបត្ដិការនេះ ទំនងជាធ្វើឡើង ដើម្បីតាមដានសកម្មភាព របស់កូរ៉េខាងជើង។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បាននាំចេញធ្យូងថ្មមានតម្លៃ ៣៧០ លានដុល្លារកាលពីឆ្នាំមុន ដោយរំលោភលើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានចុះផ្សាយឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងភាគច្រើន តាមរយៈការផ្ទេរពីមួយទៅមួយ ទៅនាវាខុសច្បាប់ រវាងនាវាកូរ៉េខាងជើង និងកប៉ាល់ចិន។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានហាមប្រាមកូរ៉េខាងជើង...
ភ្នំពេញ ៖ នាយកប្រត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុលដែលលោកអះអាងថា ជាអ្នកតាមដាន ស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ និងធ្លាប់ត្រូវបានផ្តល់ឱកាស ឲ្យបានជួបជជែកផ្ទាល់ ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីស្វែងរកដំណោះស្រាយ និងការពារផលប្រយោជន៍ពលរដ្ឋកម្ពុជា បានធ្វើការទស្សន៍ទាយថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ សហភាពអឺរ៉ុប(EU) ដែលតំណាងឲ្យ២៧ប្រទេស ក្នុងទ្វីបអឺរ៉ុប នឹងដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA)...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាល លោក ត្រាំ បានយល់ព្រមលក់មីស៊ីលប្រឆាំងនាវាចំនួន ២០០ ដើម ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ៩៩០ លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការ ក្រោមឱវាទត្រូវចុះត្រួតពិនិត្យ ចរន្តការងាររបស់កម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារការងា រទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ ទៅបំពេញនៅកន្លែង ដែលខ្វះកម្លាំងពលកម្ម។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការក្រោមឱវាទ ក្រសួងកាងារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក អ៊ិត សំហេង...
ភ្នំពេញ៖ មានវិបត្តិផ្លូវចិត្ត ដោយសាររឿងជំពាក់លុយគេច្រើន បណ្តាលឲ្យអតីតជាមេភូមិម្នាក់ សម្រេចចិត្តចងកធ្វើអត្តឃាត កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល ។ នគរបាលស្រុកពញាឮបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជួប ឆន អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង...
ប៉េកាំង៖ ចំនួនអ្នកស្លាប់ ក្នុងការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ មានលើសពី ៩០០ នាក់ នៅក្នុងប្រទេសចិនដីគោក ដែលមានអាជីវកម្មជាច្រើន បានបើកដំណើរការវិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីថ្ងៃឈប់សម្រាក ដែលត្រូវបានពង្រីក ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង។ ខេត្តហ៊ូប៉ីភាគកណ្តាល ដែលបានស្ថិតនៅចំកណ្តាល នៃការរាតត្បាតនេះ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនបានឃើញមានអ្នកស្លាប់ថ្មី ៩០ នាក់ និងអ្នកឆ្លងថ្មីជាង ២.៦០០ នាក់...
បរទេស៖ ចាប់តាំងពីមេរោគឆ្លងថ្មីមួយ ត្រូវបានគេរកឃើញដំបូង នៅទីក្រុងវូហាន របស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ ២០១៩ មេរោគរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណានេះ វាបានឆ្លងរាលដាលដល់ជាង ២៥ ប្រទេសនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា គិតត្រឹមថ្ងៃទី...
ភ្នំពេញ ៖ ខណៈពិភពលោក កំពុងជួបប្រទះនូវវិបត្តិខ្វះខាតវត្ថុធាតុដើម ដើម្បីផលិតនៅតាមបណ្ដារោងចក្រនានា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រោងចក្រនៅកម្ពុជាមួយចំនួន ដែលទទួលវត្ថុធាតុដើមផលិតពីចិន អាចនឹងរងផលប៉ះពាល់ផងដែរ ដោយសារចិនបិទទ្វារោងចក្រទាំងអស់ ។ ការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះក្នុងគ្រាចិន កំពុងជួបបញ្ហាវីរុសកូរ៉ូណា រីករាលដាលយ៉ាងណាខ្លាំង ។...