ភ្នំពេញ ៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដល់ទីក្រុងប៉េកាំង នៃប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។ អញ្ជើញមកទទួលសម្តេតេជោ នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង គឺមាន លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប ព្រមទាំងមន្រ្តីការទូតកម្ពុជា ប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី...
សេអ៊ូល៖ ការព្រួយបារម្ភកំពុងកើនឡើង នៅលើលទ្ធផលនៃការនាំចេញ របស់កូរ៉េខាងត្បូង នៅចំពេលមានវិបត្តិវីរុសកូរ៉ូណាថ្មី ប៉ុន្តែមន្ត្រីឲ្យដឹងថា មិនទាន់មានការរាយការណ៍ អំពីបញ្ហាធ្ងន់ធ្ងរណាមួយ កើតឡើងនៅឡើយទេ។ មានការព្រួយបារម្ភយ៉ាងខ្លាំងថា ការផ្ទុះឡើងនិងរាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណា ដែលត្រូវបានគេជឿថា មានដើមកំណើតនៅទីក្រុងវូហាន ប្រទេសចិន នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ធ្លាក់ចុះក្នុងត្រីមាសទី ១ ។ ប្រទេសចិន គឺជាទីផ្សារនាំចេញឈានមុខគេ របស់ប្រទេសកូរ៉េខាងត្បូង...
ភ្នំពេញ ៖ លោក ចាន់ ចេន មេធាវីការពារក្តីឲ្យលោក កឹម សុខា បានថ្លែងថា រហូតមកដល់សប្តាហ៍ទី៤ នៃដំណើរការសវនាការលោក កឹម សុខា តុលាការមិនទាន់ចោទប្រកាន់ ទៅលើភ្នាក់ងារបរទេស ឬក៏រដ្ឋបរទេស ឬក៏កោះហៅជនបរទេស ក្នុងក្របខណ្ឌជាសហចារី ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិនៅឡើយទេ។ ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃ៥ ខែកុម្ភៈ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកដំណើរចំនួន ១០ នាក់ ដែលជិះនៅលើនាវាទេសចរណ៍មួយ ដែលនៅដាច់ឆ្ងាយពីទីក្រុងយូកូហាម៉ា បានឆ្លងវីរុសកូរ៉ូណា វីរុស ដែលកំពុងរីករាលនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលការងារ និងសុខុមាលភាពជប៉ុនលោក Katsunobu Kato បានបញ្ជាក់ពីព័ត៌មាននេះដោយបន្ថែមថា...
ភ្នំពេញ ៖ ក្នុងមហាសន្និបាត បូកសរុបការងាររយៈពេល ២ ថ្ងៃ(៤-៥កុម្ភៈ) ក្រសួងមុខងារសាធារណៈ បានសម្រេចកំណែទម្រង់និងដាក់ទិសដៅថ្មី សម្រាប់ឆ្នាំ ២០២០ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ត។ ការបន្តអនុវត្តកិច្ចការ នៅឆ្នាំ២០២០រួមមាន៖១. ដាក់ឆ្លងសេចក្ដីព្រាងកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ឆ្នាំ២០២០-២០៣០ ជូនប្រមុខរាជរដ្ឋាភិបាលអនុម័ត ឲ្យបានក្នុងត្រីមាសទី១ ឆ្នាំ២០២០។ ២. ជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រង ផ្អែកលើសមិទ្ធកម្ម...
ភ្នំពេញ៖ លោក ជុង សៃឃ្យូង (Chung Sye Kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុត របស់សាធារណរដ្ឋកូរ៉េ តាមរយៈទំនាក់ទំនង នៃប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីបាន ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖មជ្ឈដ្ឋានជាច្រើន មើលឃើញថា បញ្ហារថយន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែស្លាកលេខខេមរភូមិន្ទ គឺ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា នាពេលកន្លងមក ព្រោះតែមានសកម្មភាព បទល្មើសមួយចំនួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សមត្ថកិច្ចរកឃើញថា ស្លាកលេខខេមរភូមិន្ទ គឺជាស្លាកលេខក្លែងក្លាយថែមទៀតផង ។ ទោះបីយ៉ាងណា នៅពេលនេះ...
បរទេស៖ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួននឹងពង្រីកការនាំចូលសម្ភារៈ ពាក់ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវត្ថុធាតុដើមនៃផលិតកម្ម និងប្រើប្រាស់ការនាំចូល ដើម្បីបង្កើនការផ្គត់ផ្គង់ ផលិតផលកសិកម្មក្នុងស្រុក រួមបញ្ចូលទាំងសាច់ផង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សម្នាក់បានស្លាប់ នៅក្នុងក្រុងហុងកុង ដោយសារវីរុសកូរ៉ូណា ដែលជាទីក្រុងដំបូង មានអ្នកស្លាប់ដោយសាររីរុស និងជាអ្នកទី២ ក្រៅពីចិនដីគោក ។ ក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា បុរសម្នាក់ដែលមានអាយុ៣៩ឆ្នាំ ដែលបានទទួលការព្យាបាលរោគ ដោយសារវីរុស បានស្លាប់នៅព្រឹកថ្ងៃអង្គារនេះ...
ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការ និងចាត់តាំងតំណាង១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជា ទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប់ជាប្រចាំថ្ងៃ ដោយក្នុងនោះ ក្រសួងបានផ្តល់ថវិកាសរុបចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗ ទទួលបាន ២,០០០,០០០ រៀល...