ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី ០៣ កុម្ភះ២០២០នេះ, លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាក សួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជា បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគី ចិនដើម្បីរៀបចំដំណើរ ចុះសួរសុខទុក្ខនេះ ប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នឹងជម្លៀសពលរដ្ឋអាមេរិកបន្ថែមទៀត ចេញពីខេត្ត Hubei ប្រទេសចិន កំពុងតែស្ថិតនៅ ក្រោមការជាប់គាំង ស្របពេលមានការផ្ទុះឡើងនូវកូរ៉ូណាវីរុស។ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងមានជើងហោះហើរ ជាច្រើនទៀត ដែលនឹងឆ្ពោះទៅប្រទេសចិន ដើម្បីនាំយកពលរដ្ឋអាមេរិក...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់យោធាស៊ីរី ចំនួន៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើវាយបកដោយតួកគី នៅខេត្តភាគខាងជើងស៊ីរី គឺខេត្ត Idlib ។ គាត់បានថ្លែងប្រាប់ដល់ បណ្តាអ្នកសារព័ត៌មានថា “យើងបានទទួលខុសត្រូវ នៅក្នុងការវាយប្រហារ...
ភ្នំពេញ៖ ក្នុងឱកាសចុះទៅខេត្តកំពង់ធំ នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Murphy បានឈៀងចូលមើល ប្រាសាទគុហនគរដ៏ស្រស់ស្អាត ដែលត្រូវបានកសាង តាំងពីមុនសម័យអង្គរ។ ក្នុងពេលនោះ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “វាគឺជាតំណាង នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដ៏សម្បូរបែប”៕
បរទេស៖ បញ្ហានៃការស្តារនីតិសម្បទា និងឃ្លាំមើលអតីតភេរវករ ដែលត្រូវបានផ្តន្ទាទោសរឹតតែខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារ កាលពីខែវិច្ឆិកា នៅពេលដែលអតីតអ្នកទោសម្នាក់ បានចាក់សម្លាប់មនុស្ស ២ នាក់ និង៣នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់អាជ្ញាធរកាលពីថ្ងៃអាទិត្យ និងត្រូវបានស្រង់សម្តី ដោយសារព័ត៌មាន The...
ហុងកុង៖ បុគ្គលិកពេទ្យហុងកុងរាប់រយនាក់ បានឈប់ធ្វើការនៅថ្ងៃច័ន្ទ (ទី ៣ ខែកុម្ភៈ) ដោយទាមទារឱ្យទីក្រុងនេះ បិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ដើម្បីកាត់បន្ថយការរីករាលដាល នៃមេរោគឆ្លងរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស កូរ៉ូណាវីសុ ដោយបុគ្គលិកជួរមុខបានគំរាមថា នឹងធ្វើតាមនៅថ្ងៃខាងមុខ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចបានលើកឡើងថាកម្ពុជា គឺជាដន្លងនឹងគ្នាជាមួយកូរ៉េ ដោយសារស្រ្តីខ្មែរ រៀបការជាមួយបុរសកូរ៉េមានចំនួនច្រើន៕
ប៉េកាំង៖ ធនាគារកណ្តាលចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្គត់ផ្គង់ ១,២ ពាន់ពាន់លានយ័ន (ប្រហែល ១៧៣,៨ ពាន់លានដុល្លារ) ដល់ទីផ្សារហិរញ្ញវត្ថុ នៅថ្ងៃបន្ទាប់ដោយសារតែរដ្ឋាភិបាល របស់ប្រទេសនេះកំពុងតស៊ូ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺរលាកសួត ឬមេរោគឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ ដោយមានការភ័យខ្លាច កាន់តែខ្លាំងឡើងថា ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះ នឹងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការរីករាលដាលនៃវីរុសនេះ។...
ភ្នំពេញ : ភូមិផ្កាត្រកួន ត្រូវបានសាងសង់ឡើង ក្នុងគំនិតច្នៃប្រឌិត របស់ស្ថាប្បនិក និងសហគ្រិនខ្មែរ សំរាប់ជាកេរ៌្តដំណែល និងរក្សានូវរចនាបទផ្ទះខ្មែរ ជាមួយយុគសម័យទំនើប សំរាប់ប្រជាពលរដ្ឋខ្មែរ សម្រាកលំហែកាយជាមួយនិងទេសភាព ធម្មជាតិ បរិកាសល្អ។ ថ្លែងក្នុងពិធីសម្ពោធ នាយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឌិន សុមេធារិទ្ធ ម្ចាស់រមណីយដ្ឋានភូមិផ្កាត្រកួន...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃច័ន្ទថា អ្នកជំងឺសរុបចំនួន ៤៧៥ នាក់ ដែលឆ្លងជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស ត្រូវបានគេអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃអាទិត្យ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន(NHC) បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា...