ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាពហើយ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួម កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស” នៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី៣-៥ កុម្ភៈ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ក្រោយពីបានផ្ទុះឡើងនោះ បានកើនឡើងដល់២៥៩នាក់ហើយ ខណៈដែលក្រុមអាជ្ញាធរនៅក្នុងខេត្ត ហឺប៉ី បានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការជួយ ហើយនៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍មកថា មានអ្នកគ្មានជោគវាសនា ដែលមិនសង្ឃឹមថា រស់រានមានជីវិតថ្មីចំនួន៤៥នាក់...
បរទេស៖ យោងតាមរបាយការណ៍ ដែលមិនបានបញ្ជាក់ បានឱ្យដឹងថា យ៉ាងហោចណាស់មានគ្រាប់មីស៊ីល៥ គ្រាប់ បានវាយប្រហារ នៅជិតឃ្លាំងយោធាអ៊ីរ៉ាក់នៅទីក្រុង al-Qayyarah ដែលមានកងកម្លាំង យោធាអាមេរិកឈរជើង កាលពីល្ងាចថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីដើមខែមករា ប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីល សំដៅមូលដ្ឋានអាកាស Erbil...
បរទេស៖ ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយ បន្ទាប់ពីមានសមាជិកភាព អស់រយៈពេល ៤៧ ឆ្នាំនិងច្រើនជាង ៣ ឆ្នាំបន្ទាប់ពីចក្រភពមួយនេះបានបោះឆ្នោត ដើម្បីធ្វើប្រជាមតិអំពីការចាកចេញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅម៉ោង ២៣ ០០ នាទី ត្រូវបានកត់សម្គាល់...
បរទេស៖ លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ថា ប្រទេសតួកគី អាចនឹងចាប់ផ្តើមប្រតិបត្តិការ ចូលទៅក្នុងខេត្ត Idlib នៅក្នុងប្រទេសស៊ីរីភាគខាងជើង ប្រសិនបើស្ថានភាព មិនត្រូវបានដោះស្រាយភ្លាមៗទេនោះ ស្របពេលការវាយប្រហារធ្វើឡើង ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រឈមមុខនឹងរលកជនភៀសខ្លួនថ្មី។ ថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី បានរំឭកជាថ្មីថា ប្រទេសតួកគី មិនអាចគ្រប់គ្រង...
ភ្នំពេញ៖លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋ រួសរាន់ ទៅបង់ថ្លៃសេវាសំរាម ចាប់ពីថ្ងៃទី១នេះតទៅ រហូតថ្ងៃទី១៥ ខែកុម្ភៈ សម្រាប់បង់ថ្លៃសេវា ខែមករា ដែលបានផុតរួចទៅហើយ ជាមួយប្រព័ន្ធអេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ដូចជាធនាគារ Acleda និងធនាគារឯកទេស Wing ឬភ្នាក់ងារវេលុយ មានE-money,...
ញូដេលី៖ ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានហាមឃាត់ការនាំចេញ ម៉ាស់ ឬរបាំងការពារខ្យល់ដង្ហើមគ្រប់ប្រភេទ ដោយមើលឃើញពីការភ័យខ្លាច នៃមេរោគឆ្លងបណ្តាលមកពីវីរុស កូរ៉ូណាវីរុស នៅប្រទេសចិន ដែលបានបណ្តាលឱ្យមនុស្សស្លាប់ កើនដល់ ២៥៩នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា បញ្ជីនៃធាតុហាមឃាត់រួមមាន សំលៀកបំពាក់ និងម៉ាស់ប្រភេទ...
ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ អាចសម្រេចបានក្នុងរង្វង់៦% ទោះបីត្រូវប្រឈមការលំបាក ហានិភ័យ ទាំងខាងក្នុង និងខាងក្រៅច្រើនជាងមុនក្តី ពិសេស ករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។ ក្នុងវេទិកាសាធារណៈ...
បរទេស៖កូរ៉ូណាវីរុស តាមសេចក្តីរាយការណ៍ កំពុងតែរីករាលដាលយ៉ាងលឿន ទៅកាន់តំបន់នានា ស្ថិតនៅជិតព្រំដែនកូរ៉េខាងជើង ហើយនេះជាសញ្ញាបង្ហាញថា ការផ្ទុះសាយភាយនៃវីរុស ដែលឆ្លងមនុស្សរាប់ពាន់នាក់នេះ ជាចុងក្រោយ អាចនឹងចូលទៅដល់ប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន Yanbian Daily មានមូលដ្ឋាន នៅក្នុងប្រទេសចិនភាគឦសាន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ពីការរកឃើញ អ្នកជំងឺឆ្លងវីរុសកូរ៉ូណា នៅក្នុងទីក្រុងយ៉ានបៀន ជាតំបន់មានជនជាតិកូរ៉េភាគច្រើន...
ភ្នំពេញ : នៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាស់គ្នា។ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់។ ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូម៉ាក ហុងសេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ...