ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយអែត បានប្ដេជ្ញានឹងបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើននៅកម្ពុជា ។ នេះជាការអះអាងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Bjorn HAggark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្តភាព នៃប្រទេសស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី៣០...
បរទេស៖ មន្ត្រីអង្គការសុខភាពពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ បានប្រកាសថា ការផ្ទុះវីរុសកូរ៉ូណាថ្មីក្នុងឆ្នាំ២០១៩ គឺជាភាពអាសន្នលើសុខភាពសាធារណៈមួយ នៅក្នុងក្តីព្រួយបារម្ភរបស់អន្តរជាតិ នេះបើនេះ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ អគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom បានមានប្រសាសន៍ថា “នៅក្នុងអំឡុងពេលពីរបីសប្ដាហ៍កន្លងទៅនេះ យើងបានឃើញការលេចឡើង...
បរទេស៖ ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា បិទជាបណ្ដោះអាសន្ន នូវការិយាល័យអន្តរទំនាក់ទំនង នៅក្នុងទីក្រុង Kaesong ប្រទេសកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាង បង្កើនវិធានការប្រឆាំងការរីករាលដាល នៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន ជាទីដែលមានមនុស្សចំនួន៧០នាក់ បានស្លាប់បាត់បង់ជីវិត។ ក្រសួងបង្រួបបង្រួម របស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការិយាល័យនេះត្រូវបានបិទ ហើយបុគ្គលិកកូរ៉េខាងត្បូង ចំនួន៥៨នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋាន សាងសង់ជួសជុលផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។ នេះបើតាមការប្រកាស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវជាតិលេខ២មានប្រវែងសរុប ៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ចំណែក...
តូក្យូ៖ លោកសាស្រ្តាចារ្យ បានមើលពីគ្រោះថ្នាក់សុខភាព មុនព្រឹត្តិការណ៍កីឡាអូឡាំពិក បាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង ដែលបានសម្លាប់មនុស្ស១៧០នាក់ នៅក្នុងប្រទេសចិន ប្រហែលជាមិនទាន់ត្រៀមរួចរាល់ទេ នៅមុនការចាប់ផ្តើមអូឡាំពិករដូវក្តៅតូក្យូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Koji Wada សាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃសាកលវិទ្យាល័យអន្តរជាតិនៃសុខភាព និងសុខុមាលភាព នៅទីក្រុងតូក្យូ សហអ្នកនិពន្ធក្រដាសមួយនៅឆ្នាំ ២០១៨ ដែលពិនិត្យមើលហានិភ័យ...
តូក្យូ៖ ព្រះរាជអាជ្ញាទីក្រុងតូក្យូ បានចេញដីកាចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំពោះអតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ដែលមិនបានបង់ប្រាក់ធានា ខណៈពេលរង់ចាំការជំនុំជម្រះ នៅប្រទេសជប៉ុនហើយ ដែលស្ថិតនៅក្នុងប្រទេសលីបង់នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ជប៉ុនមិនមានសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយលីបង់ទេ ដូច្នេះលោកទំនងជាមិនត្រូវបានចាប់ខ្លួនទេ ពីព្រោះប្រទេសលីបង់បានបង្ហាញថា ខ្លួននឹងមិនប្រគល់លោក Ghosn អតីតប្រធានក្រុមហ៊ុន...
ភ្នំពេញ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអះអាថា សម្ដេចមិនដែលធ្វើសេចក្ដីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយទេ ហើយជាពិសេស ក៏មិនធ្វើអ្វីនាំឲ្យខូចផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាដែរ ។ ការអះអាងរបស់សម្តេចតេជោនេះ ខណៈសហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀតក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ...
បរទេស៖ ទីស្តីការគណៈរដ្ឋមន្ត្រីចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្រុមហ៊ុននានា ឲ្យបន្តផលិតទំនិញសុខាភិបាលសំខាន់ៗ សម្រាប់ប្រើប្រាស់គ្រប់គ្រងលើវីរុសថ្មី ស្របពេល កំពុងមានការខ្វះខាតបណ្ដើរៗ។ នៅក្នុងសេចក្តីរាយការណ៍មួយ ក្រុមប្រឹក្សារដ្ឋបាននិយាយប្រាប់ថា អាជ្ញាធរក្នុងតំបន់ ត្រូវតែទទួលខុសត្រូវធានាឲ្យបានថា សហគ្រាសក្នុងតំបន់ខ្លួន រក្សាធ្វើការផ្គត់ផ្គង់ សម្លៀកបំពាក់សម្រាប់ការពារ ម៉ាស់ពាក់មុខ វ៉ែនតា រថយន្តសង្គ្រោះបន្ទាន់ និងថ្នាំពេទ្យ។ ទីភ្នាក់ងារសារព័ត៌មាន Us...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួមបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ។ យោងតាមរបាយការណ៍ បូកបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានឲ្យដឹងថា អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ បានដកហូត...