ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកលើប្រទេសថៃ កម្ពុជា និងឡាវ នឹងអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខលោក កឹម សុខា នៅម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅឯគេហដ្ឋានរបស់លោក...
បរទេស៖ ប្រទេសឥណ្ឌា នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បងជោគជ័យ មីស៊ីលផ្លោងសមត្ថភាពនុយក្លេអ៊ែ បាញ់ចេញពីនាវាមុជទឹក K-4 នៅក្បែរតំបន់ឆ្នេរ Visakhapatnam សម្រាប់ជាលើកទីពីរ ក្នុងរយៈពេល៥ថ្ងៃ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីពង្រឹងអាវុធយុទ្ធសាស្ត្រ និងប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួន។ មន្ត្រីឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មីស៊ីលដែលអភិវឌ្ឍ ផលិតដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិនេះ មានរយៈចម្ងាយវាយប្រហារ៣.៥០០គីឡូម៉ែត្រ ហើយវានឹងអាចវាយប្រហារ...
បរទេស៖ ក្រុមអ្នកវិភាគជម្លោះ និងអាវុធឈានមុខមួយ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មដែលទើបទទួលបានថ្មីៗនេះ បានបង្ហាញថា ប្រទេសចិន គឺជាប្រទេស ផលិតអាវុធដ៏ធំបំផុតលំដាប់ទីពីរ ក្នុងពិភពលោក គឺនៅពីក្រោយសហរដ្ឋអាមេរិក ប៉ុន្តែនាំមុខប្រទេសរុស្ស៊ី។ ការខ្វះភាពច្បាស់លាស់ មានន័យថា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានដកប្រទេសចិន ចេញពីលំដាប់ថ្នាក់ ប្រទេសផលិតអាវុធពិភពលោកប្រចាំឆ្នាំ ប៉ុន្តែបាននិយាយថា មានព័ត៌មានស្តីពីហិរញ្ញវត្ថុដ៏មហិមា...
BBC៖ កីឡាករបាល់បោះល្បីរបស់អាមេរិក លោក Kobe Bryant និងកូនស្រីឈ្មោះ Gianna ស្ថិតក្នុងចំណោមមនុស្ស ៩ នាក់ដែលបានស្លាប់ នៅក្នុងឧប្បត្តិហេតុ ធ្លាក់ឧទ្ធម្ភាគចក្រមួយនៅទីក្រុង Calabasas រដ្ឋ California ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
តៃប៉ិ៖ អាជ្ញាធរសុខាភិបាលរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសម្នាក់ដែលឆ្លងវីរុសកូរ៉ូណា នឹងត្រូវពិន័យ ៣០០,០០០ ដុល្លារតៃវ៉ាន់ថ្មី (១០,០០០ ដុល្លារ) ពីបទលាក់បាំងជំងឺរបស់ខ្លួន បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលជាចំណុចកណ្តាល នៃការផ្ទុះជំងឺរលាកសួតថ្មីនៅចិន។ យោងតាមសារព័ត៌មាន Asia Review ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសនេះគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិប៉ោយប៉ែត បាន ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរពាក់ ជំនាញពាក់ពន្ធ័ ចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋខ្មែរ អាជីវករ សិស្ស ភ្ញៀវជាតិ អន្តរជាតិ ដែលឆ្លងដែនពីថៃ មកកម្ពុជា ១លានម៉ាស់ ដើម្បីការពារវីរុសមេរោគផ្លូវដង្ហើម រលាកសួតថ្មី។ យុទ្ធនាការនេះធ្វើឡើង កាលពីថ្ងៃ២៦ មករា...
ភ្នំពេញ ៖ ក្រោយពីជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា ប្រភេទថ្មី (2019-nCoV) បានរីករាលក្នុងប្រទេសមួយចំនួនមក លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មាន ជំងឺរលាកសួត ប្រភេទថ្មីនេះឡើយ ខណៈកម្ពុជា មានវិធានទប់ស្កាត់គ្រប់ពេលវេលា។ បច្ចុប្បន្ននេះ ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា...
ភ្នំពេញ៖ គិតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-ចិន បានសម្របសម្រួលការស៊ើបអង្កេត និងបង្រ្កាបករណី ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទផ្សេងៗ ជាង៥០ ចាប់មុខសញ្ញាជាង ៦៤០នាក់កម្ពុជា ក្នុងនោះបានបញ្ជូនត្រឡប់ ទៅចិនវិញជាង ៤២០នាក់ ។ ដោយមានការយកចិត្តទុកដាក់ ផ្ទាល់ពីថ្នាក់ដឹកនាំកម្ពុជានិងចិន និងការយកចិត្តទុកដាក់ និងការណែនាំដោយផ្ទាល់ពី ថ្នាក់ជាន់ខ្ពស់នៃភ្នាក់ងារ អនុវត្តច្បាប់រវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានគោរពគ្នា អធិបតេយ្យភាពតុលាការ និងច្បាប់...
ភ្នំពេញ៖ អគ្គមេបញ្ជាការរង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកអំណោយជូនគ្រួសារ ជួបការលំបាក ជនពិការ និងសិស្សានុសិស្ស ស្ថិតក្នុងវិទ្យាល័យសំរោងពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។ លោក ចាតទុក សុខសន្តិភាព...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស រយៈពេល២ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណី ជនជាតិចិន-វៀតណាម នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ស្លាប់និងរងរបួស៥៧នាក់ ក្នុងនោះកើតឡើង៣៥លើក។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានបង្កឲ្យមានមនុស្សរបួសធ្ងន់- ស្រាល ២២នាក់(ស្រី១២នាក់) និងមានមនុស្សស្លាប់១៤នាក់...