កែប: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សារព័ត៌មានសំខាន់ខ្លាំងណាស់ សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពជាក់ស្តែងសង្គម អរិយធម៌ វប្បធម៌ ការអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងពិធី ប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មានថ្មីខេត្តកែប, លោក រស់ ឧត្តុង្គ ត្រូវបានប្រកាស ចូលកាន់មុខតំណែង...
ភ្នំពេញ៖លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងប្រាប់ប្រតិភូ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) កាលពីថ្ងៃទី២០ ខែមករាថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបើកចំហទីផ្សារកសិផល ដល់ប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសផ្លែស្វាយ នឹងត្រូវអនុញ្ញាត ឲ្យនាំចូលជាលើកដំបូងដោយផ្ទាល់ ទៅកាន់ទីផ្សារចិនតែម្ដងពោល គឺលែងមានការនាំឆ្លងកាត់ប្រទេសទី៣ ដូចកាលពីមុនទៀតហើយ។ សូមរំលឹកថា ប្រសិនបើដំណើរការបានយ៉ាងរលូន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារដាស់តឿន ដល់អ្នកបើកបរថា បើសិនរកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវដកប័ណ្ណបើកបរ មិនអនុញ្ញាតឲ្យបើកបរពេញមួយជីវិត ចំណែកអ្នកស្រវឹង ត្រូវដកប័ណ្ណបណ្តោះអាសន្ន ។ សម្តេចអះអាងថា ការធ្វើបែបនេះ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ បានសម្លាប់មនុស្ស១,៩៨១នាក់ និងរងរបួស...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាត ឲ្យសហព័ន្ធសហជីពសេរីកម្មករកម្ពុជា ប្រារព្ធពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបគម្រប់១៦ឆ្នាំនៃ ការទទួលមរណៈភាព វីរជនកម្មករ លោក ជា វិជ្ជាដែលត្រូវបានឃាតកសម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ យ៉ាងសាហាវឃោរឃៅ ក្បែររបងវត្តលង្កា ។ កម្មវិធីគោរពវិញ្ញាណក្ខន្ធ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា...
ស្វាយរៀង៖ មានករណីសិស្ស នៅអនុវិទ្យាល័យខ្ជាយ មានសភាពវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងសន្លប់ ចំនួន ៦ នាក់ស្រី និងសិស្សវិទ្យាល័យ ហ៊ុន សែន ប្រសូតិចំនួន៤នាក់ មានអាការៈមិនស្រួលខ្លួន ក្រោយពីបានបញ្ចូន មកដល់មន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ។ លោកវ៉ា វុទ្ធី អនុប្រធានការិយាល័យអប់រំ...
បរទេស៖ ប្រេសិតពិសេស ប្រចាំនៅប្រទេសយេម៉ែន របស់អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅពេលថ្មីៗនេះថា យ៉ាងហោចណាស់មានទាហានចំនួន៨០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារតាមអាកាស ទៅលើជំរំយោធាមួយ នៅក្នុងប្រទេសយេម៉ែន។ យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណែកទាហាន ចំនួន១៣០នាក់ផ្សេងទៀត...
សេអ៊ូល៖ របាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានកើនឡើង ១,៨ ភាគរយនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងកំណើន ដែលរំពឹងថា នឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀត បើទោះបីជាមានការដាក់ទណ្ឌកម្ម ពីអន្តរជាតិក៏ដោយ។ យោងតាមសន្និសីទ ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ ២០២០ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប របស់កូរ៉េខាងជើង...
ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសឲ្យមេធាវី ជួយការពាក្តីអ្នកសារព័ត៌មាន លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោសែន បានទទួលយកសំណើការពារក្តីអ្នកសារព័ត៌មាន នៅពេលមានបញ្ហាប្តឹងផ្តល់ណាមួយ ក្នុងការធ្វើការងារតាមវិជ្ជាជីវៈរបស់ខ្លួនត្រឹមត្រូវ ។ ក្នុងជំនួបពិភាក្សាការងារ រវាងក្រសួងព័ត៌មាន ជាមួយក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន នាព្រឹកថ្ងៃទី២០ ខែមករា...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក ហុង ណាំគី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តោតលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅឆ្នាំនេះ ជាមួយប្រទេសរុស្ស៊ី ម៉ុងហ្គោលី និងប្រទេសដទៃទៀត ដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ស្របតាមគំនិតផ្តួចផ្តើមការទូត នៃគោលនយោបាយភាគខាងជើងថ្មីរបស់ខ្លួន។ លោកហុង បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃម្សិលមិញ។ លោកហុង បានប្រាប់អង្គប្រជុំថា...
សេអ៊ូល៖ មន្រ្តីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងពិចារណា ក្នុងការដាក់ពន្ធ ២០ ភាគរយលើប្រាក់ចំណូល ពីប្រតិបត្តិការឌីជីថល cryptocurrency នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យោងតាមមន្រ្តីបានឲ្យដឹងថា ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាឱ្យការិយាល័យពន្ធ លើប្រាក់ចំណូលរបស់ខ្លួន ពិនិត្យមើលផែនការពន្ធ សម្រាប់ប្រតិបត្ដិការហិរញ្ញវត្ថុឌីជីថល ដោយកាលពីមុន ការិយាល័យពន្ធដាររបស់ក្រសួង...