ភ្នំពេញ ៖ ដោយសារតែឆ្នាំ២០២០នេះ កម្ពុជាអាចប្រឈមនឹងគ្រោះរាំងស្ងួត អូសបន្លាយរយៈពេលយូរ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវទៅដល់រដ្ឋបាល ខេត្ត-ក្រុង ចុះអប់រំប្រជាពលរដ្ឋឲ្យពួកគាត់ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពធនធានទឹក ដើម្បីទុកសម្រាប់ប្រើប្រាស់។ ក្នុងពិធីប្រកាសតែងតាំង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែមករា...
បរទេស៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានធ្វើការវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានយោធានៅទីក្រុង Erbil និងមូលដ្ឋានទ័ពអាកាស Ayn al-Asad នៅអ៊ីរ៉ាក់ ជាកន្លែង ដែលកងកម្លាំងអាមេរិកបានឈរជើង កាលពីព្រឹកព្រលឹមថ្ងៃទី ៨ ខែមករា ដើម្បីឆ្លើយតបទៅនឹងការធ្វើឃាត របស់ក្រុងវ៉ាស៊ីនតោន ទៅលើមេបញ្ជាការកងកម្លាំងពិសេស Quds អ៊ីរ៉ង់ គឺលោក Qasem Soleimani...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានប្រកាសថា ក្រោមកិច្ចសហការរវាង ស្ថានទូតកម្ពុជា ជាមួយមូលនិធិអប់រំ និងវប្បធម៌ Woojung របស់ក្រុមហ៊ុន Booyoung Group មូលនិធិ Woojung នឹងផ្ដល់អាហារូបករណ៍ ដល់និស្សិតខ្មែរមួយចំនួន ដែលកំពុងសិក្សានៅទីនោះ៕
បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានមានព្រះបន្ទូលក្នុងសារធ្វីតធ័រមួយ នាថ្ងៃអង្គារនេះថា ទ្រង់ទើបបានជួប ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper និងបានពិភាក្សាគ្នាពីភាពលំបាករួម ដែលប្រទេសទាំងពីរបានប្រឈមមុខ។ ក្រៅពីនេះ ទ្រង់ក៏បានធ្វើការសង្កត់ធ្ងន់ផងដែរ នូវសារសំខាន់នៃសហប្រតិបត្តិការយោធា កំពុងតែប្រព្រឹត្តទៅរបស់ប្រទេសទាំងពីរ ថាវាបម្រើដល់សន្តិសុខ ក្នុងតំបន់និងសន្តិសុខអន្តរជាតិ...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ស្លាកលេខចុះបញ្ជីគ្រួសារ ចំនួន៤៦៣ ៥៨លេខ ទទួលចំណូលជាង ៦២ពាន់លានរៀល ស្មើនឹង១៥.៦លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈ ។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារសាធារណការឆ្នាំ២០១៩ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០...
សៅប៉ូឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារស្រាវជ្រាវអវកាស INPE បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួននៃភ្លើងឆេះព្រៃ ដែលបង្កឡើងនៅព្រៃអាម៉ាហ្ស៊ូន បានកើនឡើង៣០,៥ភាគរយ នៅក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំមុន ។ យោងតាម INPE បានឲ្យដឹងថា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរស៊ីវិលអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនផ្តល់ប្រអប់ខ្មៅចំនួន០២គ្រឿង ដែលបានរកឃើញ ពីយន្តហោះអ៊ុយក្រែន ដែលមានអ្នកស្លាប់នៅលើនោះ១៧៦នាក់ ដល់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ឬសហរដ្ឋអាមេរិក ឡើយ ប៉ុន្តែនឹងធ្វើសហប្រតិបត្តិការ ជាមួយអ៊ុយក្រែន ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយព័ត៌មានកាលពីថ្ងៃពុធថា ប្រអប់ខ្មៅចំនួន០២គ្រឿងដែល កត់ត្រាសំឡេង និងកំណត់ត្រាទិន្នន័យ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា ពុំមានការសាងសង់ស្តូបទុក សម្រាប់រំលឹកនៃការចងចាំ ដល់អ្នកដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែបនិងខេត្តព្រះសីហនុឡើយ ព្រោះមិនមានសារប្រយោជន៍អ្វីឡើយ សម្រាប់ទុកជាប្រវត្តិសាស្រ្ត ។ ក្រុមសហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការទាក់ទងសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែមករា...
បរទេស៖ ថាមពលអគ្គិសនីជិត ២០០ មេហ្គាវ៉ាត់ ពីទំនប់ដនសាហុងក្នុងប្រទេសឡាវ បានភ្ជាប់បណ្តាញអគ្គិសនី មកប្រទេសកម្ពុជាហើយ បន្ទាប់ពីទំនប់នេះ បានបញ្ចប់ការសាកល្បងលើម៉ាស៊ីនភ្លើងចំនួន ៤ ។ បើតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមកាសែត Khmer Times ផ្សាយកាលពីពុធថា ការភ្ជាប់ចរន្តអគ្គិសនី...
ភ្នំពេញ៖ ទីតាំងបញ្ចូលហ្គាសមួយកន្លែង ខណៈកំពុងបញ្ចូល ស្រាប់តែធ្លាយធុងហ្គាស ផ្ទុះឆេះស្លាប់កូនម្នាក់ និងឪពុករងរបួសធ្ងន់ កាលពីវេលាម៉ោង ១១ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់១-ឈ្មោះ ណែម សុកុល ភេទប្រុស អាយុ...