ភ្នំពេញ ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបដិសេធថា ពុំមានសមាសភាពសមត្ថកិច្ច ពាក់ព័ន្ធប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រីរបស់អគ្គនាយកដ្ឋាន ទៅបោកប្រាស់មន្ត្រីមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៅតាមស្ថាប័នអង្គភាពមួយចំនួន ចំណុះរដ្ឋបាលខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំង និងកំពង់ធំ ក្នុងរូបភាពចុះដោះស្រាយ បណ្តឹងវិវាទកម្ម បង្គាប់បញ្ជា គំរាមកំហែងសម្លុតទារប្រាក់ និងដាក់កំហិតផ្សេងៗឡើយ ។ ជាមួយគ្នានេះ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្ពុជា-ចិន បានឯកភាពគ្នានឹងពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ដើម្បីរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី៨...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែធ្នូនេះ បានឲ្យដឹងថា មកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស៊ូម៉ាត្រា ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី កាលពី២ថ្ងៃមុន បានកើនឡើងយ៉ាងហោចណាស់ ទៅដល់២៨នាក់និង១៣ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ លោកYusuf Latief ប្រធានផ្នែកទំនាក់ទំនង នៃការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះការិយាល័យ សម្រាប់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា មនុស្សចំនួន១៣...
កំពង់ចាម ÷អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងជំរុញឱ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន អនាគតក្រុមគ្រួសារ ក៏ដូចជាជួយ អភិវឌ្ឍប្រទេសជាតិផងដែរ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៥ខែធ្នូ ឆ្នាំ ២០១៩ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងបរិវេណសាលាបឋមសិក្សាឧត្តរ ក្នុងក្រុងកំពង់ ចាម ខេត្តកំពង់ចាម ។...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃពុធនេះ បាននិយាយប្រាប់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ថា នឹងមិនមាន ភាពល្អប្រសើរឡើងពិតប្រាកដ នៅក្នុងចំណងមិត្តភាពទ្វេភាគី ដោយគ្មានស្ថិរភាព នៅដែនសមុទ្រចិនខាងកើតនោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ពីក្រសួងការបរទេស របស់ប្រទេសជប៉ុន បានឲ្យដឹងថា ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោស រិះគន់រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជប៉ុន និងបានហៅទីក្រុងតូក្យូ ថាជាអ្នកតឿផ្នែកនយោបាយ ក្រោយពីមានការបញ្ចេញមតិយោបល់ ពីលោករដ្ឋមន្ត្រីជប៉ុន តារ៉ូ កូណូ ពាក់ព័ន្ធនឹងរឿងមីស៊ីល។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងសេចក្តីរាយការណ៍មួយ ដែលបោះពុម្ពផ្សាយ នៅលើកាសែតផ្លូវការ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ...
សេអ៊ូល៖ សេដ្ឋកិច្ចពឹងផ្អែក លើការនាំចេញរបស់កូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងឆ្នាំនេះ ដើម្បីរាយការណ៍ ពីកំណើនប្រចាំឆ្នាំទាបបំផុតរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ ដែលរងផលប៉ះពាល់ ដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក – ចិន ដ៏វែងអន្លាយ និងការធ្លាក់ចុះនៃវិស័យផលិតបន្ទះឈីប។ ទោះបីមានការកាត់បន្ថយ អត្រាការប្រាក់ ២ ដង និងបង្កើនចំណាយថវិកាក៏ដោយ ក៏សេដ្ឋកិច្ចធំបំផុតទី ៤ នៅអាស៊ីមួយនេះបានកើនឡើង ១,៩...
វ៉ាស៊ីនតោន៖ យោងតាមអ្នកតាមដានអាកាសចរណ៍ នៅថ្ងៃពុធនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានហោះសាកល្បងយន្ដហោះ ស៊ើបការណ៍ចំនួន ៤ គ្រឿងនៅលើឧបទ្វីបកូរ៉េ ក្នុងពេលតែមួយ ចំពេលមានការព្រួយបារម្ភខ្ពស់ថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយជាអំណោយកាដូគ្រីសម៉ាស់ ដល់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមយន្ដហោះ Spots បានឲ្យដឹងថា យន្ដហោះចារកម្មទាំង ៤គ្រឿងគឺ ប្រភេទ RC-135W Rivet...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារបានសម្រេចចិត្ត បិទជាអចិន្ត្រៃយ៍ នូវរ៉េអាក់ទ័រនុយក្លេអ៊ែរមួយផ្សេងទៀត នៅក្នុងប្រទេស ស្របតាមការជំរុញថាមពលថ្មីមួយ ដែលផ្តោតលើការលើកកម្ពស់ ប្រភពថាមពលប្រកបដោយនិរន្តរភាព និងកាត់បន្ថយការពឹងផ្អែក លើថាមពលនុយក្លេអ៊ែរ និងហ្វូស៊ីល។ គណៈកម្មការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ បានអនុម័តលើពាក្យសុំ របស់ប្រតិបត្តិកររ៉េអាក់ទ័រនុយក្លេអ៊ែរ របស់ប្រទេស ដើម្បីបិទជាអចិន្ត្រៃយ៍ Wolsong-1 នៅ Gyeongju ចម្ងាយ...
ភ្នំពេញ ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដី ៦៦.៩៦៦.៥៤៤ ម៉ែត្រក្រឡា និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាង៣៦.១៦៥គ្រាប់ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា...