ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា គិតត្រឹមចុងឆ្នាំ២០១៩ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ គឺសាងសង់បាន ប្រមាណជា៧៥,៧%ហើយ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩...
ភ្នំពេញ ៖ ប្រធានបទព្រំដែន កំពុងតែក្លាយទៅជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសអតីតក្រុមប្រឆាំង បានយកមកវាយប្រហារ លើរាជរដ្ឋាភិបាល ក្រោយព្រះមហាក្សត្រ បានឡាយព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែន ឆ្នាំ២០១៩រវាងកម្ពុជា-វៀតណាម ។ ចំណុចនេះ អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកជាសំណួរថា...
តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែធ្នូនេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកមូនជេអ៊ីន នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអង្គារ នៅទីក្រុងឆេងឌូ ខេត្តស៊ីឈួន ប្រទេសចិន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល អ្នកទាំងពីរដែលមិនធ្លាប់ បានធ្វើកិច្ចចរចាជាផ្លូវការណាមួយ ក្នុងរយៈពេលប្រហែល១៥ខែចុងក្រោយនេះ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន នឹងជួបពិភាក្សា ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងរយៈពេលជាងមួយឆ្នាំ នៅថ្ងៃអង្គារនេះ ស្តីពីកិច្ចការពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ ដែលបានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសជិតខាងធ្លាក់ចុះ។ មេដឹកនាំទាំងពីរ កំពុងធ្វើទស្សនកិច្ចនៅឆេងឌូ ដែលជាទីក្រុងមួយនៅភាគនិរតី នៃប្រទេសចិន សម្រាប់កិច្ចប្រជុំត្រីភាគី ដែលត្រូវបានរៀបចំឡើង...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Yuichi Sugano ប្រធាន ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន (JICA ) នៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បានចុះហត្ថលេខារួមគ្នា...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំងថា វាមានសារៈសំខាន់ជាងអ្វីណាៗទាំងអស់ ដែលរក្សាសន្ទុះ សម្រាប់កិច្ចពិភាក្សាចរចាគ្នា រវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង។ ចំណែកលោកស្រី កូ មីនជុង ជាមន្ត្រីនាំពាក្យ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងពីសម្តីរបស់លោក ស៊ី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាជនវៀតណាមចូលរស់នៅកម្ពុជា មិនមែនជារឿងថ្មីឡើយ គឺមានតាំងពីសម័យ អាណានិគមនិយមបារាំង មកម្ល៉េះដោយសារសម័យនោះ បារាំងនាំប្រជាជនវៀតណាម មកដាំកៅស៊ូនៅកម្ពុជា។ ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ ផ្សារដោះដូរទំនិញ កម្ពុជា-វៀតណាម នាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា មនុស្សចំនួន៣នាក់បានស្លាប់ និងអ្នកផ្សេងទៀតចំនួន៧ នាក់បានរងរបួស នៅក្នុងអំពើបាញ់ប្រហារ៤ ដាច់ដោយឡែកពីគ្នា នៅក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ។ ការបាញ់ប្រហារមួយ ក្នុងចំណោមការបាញ់ប្រហារទាំងអស់...
ភ្នំពេញ ៖ ក្នុងគោលបំណងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តាខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តធ្វើការផ្សព្វផ្សាយអប់រំ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដោយមិនគិតថ្លៃ នៅខេត្តបាត់ដំបង។ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក សួ ប៊ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងស្រដៀងគ្នា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនប្រទេសទាំងពីរ ក្នុងខេត្តត្បូងឃ្មុំ បើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីឲ្យប្រជាពលរដ្ឋ មានលទ្ធភាពរកស៊ីជាមួយគ្នា ដោយស្របច្បាប់ និងស្របតាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច...