MILAN៖ ក្រុមប្រឹក្សានៃក្រុមហ៊ុន Fiat Chrysler Automobiles និង PSA Peugeot បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរួមបញ្ចូលគ្នា បង្កើតក្រុមហ៊ុនរថយន្តធំជាងគេទី៤ របស់ពិភពលោក ជាមួយនឹងទំហំ ដើម្បីប្រឈមមុខនឹងបញ្ហាបទប្បញ្ញត្តិ នៃការបំភាយកាន់តែតឹងរ៉ឹង និងការផ្លាស់ប្តូរ ទៅរកបច្ចេកវិទ្យាបើកបរថ្មី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនទាំងពីរ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា...
ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញ មួយរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនអចលនទ្រព្យក្រៅប្រទេស ល្បីៗជាច្រើន បានសម្រុកចូលក្នុងទីផ្សារកម្ពុជានោះ លោកឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពុជា (CREA) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុក រួមគ្នាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងសាមគ្គីភាពបន្ថែមទៀត។ លោក ឃាង ពុទ្ធី បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានហាមឃាត់គណនីហ្វេសប៊ុក មានឈ្មោះថា “ដាយមិនសប-Diamond Shop” ដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាង គ្មានចុះប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួង ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ៕
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា តំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង លោក Stephen Biegun នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីភាពចាំបាច់ ដើម្បីរក្សាឯកភាពអន្តរជាតិ លើប្រទេសកូរ៉េខាងជើង។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ប្រេសិតអាមេរិករូបនេះ នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីចិន នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្របន្ទាប់ពីទស្សនកិច្ច...
ភ្នំពេញ ៖ ក្នុងឱកាសចូលរួម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមទស្សនកិច្ចនៅខេត្តជីលីន ប្រទេសចិន លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានអះអាងថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណជា ១ ៨០០ ០០០នាក់ ក្នុងចំណោមភ្ញៀវទេសចរ អន្តរជាតិជិត៥លាននាក់ ។ ការដឹកនាំបំពេញទស្សនកិច្ច...
ញូវយ៉ក៖ ទិន្នន័យពីនាយកដ្ឋានរតនាគារ បានបង្ហាញថា ជប៉ុនបានពង្រីកការកាន់កាប់ ប័ណ្ណរតនាគារសហរដ្ឋអាមេរិក នៅក្នុងខែតុលាចំនួនជាង ២០ ពាន់លានដុល្លារ គឺជាការកើនឡើង ប្រចាំខែច្រើនបំផុត សម្រាប់ប្រទេសណាមួយ ដោយសារតែវិនិយោគិនជប៉ុន បានបន្តស្វែងរកផលវិជ្ជមាន នៅខាងក្រៅប័ណ្ណបំណុល ផលអវិជ្ជមានរបស់ពួក គេយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការកាន់កាប់ប័ណ្ណរតនាគាររបស់ជប៉ុន បានកើនឡើងដល់ ១,១៦៨ លានលានដុល្លារ ក្នុងខែតុលាពី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៃច្បាប់ ដើម្បីការពារការសម្រាប់ពន្យារពេលណាមួយ នៃរយៈពេលអន្តរកាល សម្រាប់ការចាកចេញ របស់អង់គ្លេស ( Brexit) ឲ្យហួសពីឆ្នាំ២០២០ ។...
តូក្យូ៖ ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះក្នុងរយៈពេល១២ខែ ជាប់គ្នាក្នុងខែវិច្ឆិកា ដោយសារការធ្លាក់ចុះ ការនាំចេញទៅសហរដ្ឋអាមេរិក និងចិនបានប៉ះពាល់ដល់សេដ្ឋកិច្ច ពឹងផ្អែកលើពាណិជ្ជកម្ម ដោយបង្កើនហានិភ័យ នៃការធ្លាក់ចុះក្នុងត្រីមាសទី៤ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ទិន្នន័យផ្លូវការ ដែលបានចេញផ្សាយបង្ហាញថា ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ ៧,៩ភាគរយ នាខែវិច្ឆិកា គឺជាការធ្លាក់ចុះតូចជាងការរំពឹងទុក របស់សេដ្ឋវិទូក្នុងការស្ទាបស្ទង់។ ទោះយ៉ាងណា វាជាការធ្លាក់ចុះយូរបំផុត ក្នុងការនាំចេញ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានទុកជាមុនថា បើសិនជាមន្ដ្រីថ្នាក់ជាតិ គិតតែពីរាយការណ៍ រួចបែរជាទៅបន្ទោសមន្ដ្រីថ្នាក់ក្រោមជាតិ ដោយមិនដោះស្រាយ បញ្ហានៅនឹងកន្លែង គឺត្រូវបញ្ឈរជើងចោល ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន...
ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា ប្រទេសចិន បានបញ្ជូនផ្កាយរណបចំនួន០២គ្រឿង ដោយទទួលបានជោគជ័យ ទៅកាន់ទីលំហ ដែលជាប្រភេទផ្កាយរណប BeiDou ដោយបានបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះផ្កាយ រណបខេត្តស៊ីឈួន នៅវេលាម៉ោង៣និង២២នាទីល្ងាច កាលពីថ្ងៃចន្ទ ។ លោក Yang Changfeng ប្រធានអ្នករចនាម៉ូដ...