ភ្នំពេញ ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសមជាមួយ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ នៃវិស័យទូរស័ព្ទចល័តនៅកម្ពុជា ហើយថាកម្ពុជា គឺជាប្រទេសមួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងជួបពិភាក្សាការងារជាមួយ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្ម ការទូតនៅកម្ពុជា ៕
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងកោះប្រជុំសំខាន់មួយ របស់គណបក្សពលករ ដែលកំពុងកាន់អំណាចនៅចុងខែនេះ ដើម្បីសម្រេចលើ“ បញ្ហាសំខាន់” ដែលបង្កើនការរំពឹងទុកថា ការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ អាចនឹងឈានមកដល់ ដែលអាចទាក់ទង នឹងការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។ កូរ៉េខាងជើង បានសម្រេចចិត្តកោះប្រជុំ កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការកណ្តាលទី ៧ នៃ WPK...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជំនួយរបស់រដ្ឋាភិបាលស៊ុយអ៊ែត សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម គឺជួយដល់កម្ពុជា ក្នុងការស្វែងរកសច្ចធម៌ពិត ឲ្យប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មីស៊ុយអ៊ែតប្រចាំកម្ពុជា សម្ដេចតេជោបានរៀបរាប់ថា កម្ពុជាទទួលរកសោកនាដកម្ម...
ភ្នំពេញ ៖ កម្ពុជាបើកកិច្ចប្រជុំ ពិនិត្យទ្បើងវិញលើកទី២ ស្តីពីយន្តការប្រព័ន្ធ ទំនាក់ទំនងទាន់ហេតុការណ៍ រវាងគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រកម្ពុជា ជាមួយឆ្មាំសមុទ្រវៀតណាម ក្រោមអធិបតីភាព លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែធ្នូ...
តូក្យូ៖ សភាជប៉ុនបានយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ដែលកាត់បន្ថយពន្ធលើទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម ដោយត្រួសត្រាយផ្លូវ សម្រាប់ការចូលជាធរមាន នៅដើមឆ្នាំក្រោយ។ កិច្ចព្រមព្រៀង ដែលត្រូវបានយល់ព្រម ដោយនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីខែកញ្ញា ត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ បន្ទាប់ពីការអនុម័តរបស់ខ្លួន នៅក្នុងសភាជាន់ទាប...
កំពង់ចាម ÷ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានថ្លែង លើកកម្លាំងចិត្តដល់អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ ឱ្យខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីរកសេចក្តីសុខអោយខ្លួនឯង និងក្រុមគ្រួសារ ។ នេះជាការលើកឡើងរបស់ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ លោកអ៊ុន ចាន់ដាអភិបាលខេត្ត និងលោក...
បរទេស: នៅថ្ងៃអង្គារទី៣ ខែធ្នូនេះ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានយល់ព្រមទិញកោះមួយ ដែលគ្មានមនុស្សរស់នៅ និងមានទីតាំងស្ថិតទៅនឹងឆ្នេរសមុទ្រ ភាគនិរតីរបស់ខ្លួន ក្នុងតម្លៃប្រមាណជា១៤៦លានដុល្លារ ដែលត្រូវបានគេមើលឃើញ ទំនងជានឹងប្រើវាសម្រាប់ប្រតិបត្តិការ សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក នាពេលខាងមុខ។ រំលឹកដែរថា កិច្ចព្រមព្រៀងគ្នាមួយ ដែលធ្វើឡើង ដោយរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កាលពីឆ្នាំ២០១១ ភាគីទាំងពីរ នឹងធ្វើការរំកិលទីតាំង សម្រាប់ធ្វើសមយុទ្ធយោធា...
ភ្នំពេញ៖ ក្រុមតន្រ្តីអាមេរិក ឈ្មោះ Henhouse Prowlers បានធ្វើដំណើរមកកម្ពុជា ដែលនេះគឺជាផ្នែកមួយ នៃកម្មវិធីបេសកជនសិល្បៈ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដើម្បីពង្រឹង និងទាញការចាប់អារម្មណ៍ ទៅលើសារសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការយល់គ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់គុណតម្លៃ និងវប្បធម៌អាមេរិក។ នេះបើតាមការផ្សព្វផ្សាយ របស់ទូតអាមេរិក...
ភ្នំពេញ៖លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៍ដូចជាមន្ទីរដែនដីត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយចំនួន៥ខ្សែ ដើម្បីឲ្យងាយស្រួល ដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សា។ គម្រោងការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ មានប្រវែង ២៦,៥៩៧គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ក្នុងនោះរួមមាន៖ អូរប្រឡាយអូរឈើទាល មានអូរតូច ៥ផ្សេងទៀត...