ភ្នំពេញ ៖ ខណៈសល់តែរយៈពេល ៩ថ្ងៃទៀតប៉ុណ្ណោះ សហភាពអឺរ៉ុប(EU) សម្រេចភ្ជួរជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទពីកម្ពុជា (EBA) ស្របពេលជិតដល់ថ្ងៃកំណត់ លោក រ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានឆ្លើយតប ទៅកាន់ EU វិញនៅឡើយ ។ គណៈកម្មការអឺរ៉ុប(EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប...
ភ្នំពេញ ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិនិយាយភាសាបារាំង ក្នុងឱកាសជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានស្នើឲ្យកម្ពុជា លើកស្ទួយបង្រៀនផ្នែកភាសាបារាំងបន្ថែម ខណៈភាសាបារាំង មិនសូវមានការពេញនិយម ដូចភាសាអង់គ្លេសនៅកម្ពុជា...
តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន កំពុងពិចារណា លើការអនុម័តនៅចុងឆ្នាំនេះ នូវការបញ្ជូនកងកម្លាំងស្វ័យការពារ ដើម្បីប្រមូលព័ត៌មាននៅមជ្ឈឹមបូព៌ា ក្រោមបេសកកម្ម ដែលស្នើដោយឯករាជ្យពីក្រុមចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលនឹងបង្វែរយន្តហោះល្បាត P-3C មួយក្នុងចំណោមយន្តហោះល្បាត ២ គ្រឿងបច្ចុប្បន្ន ដែលបានប្រតិបត្ដិការ នៅឈូងសមុទ្រ Aden នៅឆ្នេរសមុទ្រសូម៉ាលី ដើម្បីជួយបង្ក្រាបសកម្មភាពចោរកម្ម សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មនេះ។ រដ្ឋាភិបាលជប៉ុន...
សេអ៊ូល៖ គណៈកម្មការពាណិជ្ជកម្មកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានបើកការស៊ើបអង្កេត ប្រឆាំងនឹងក្តារក្រាល ដែលនាំចូលពីប្រទេសវៀតណាម ខណៈក្រុមហ៊ុនក្នុងស្រុក បានអះអាងថា ការនាំចូលក្នុងតម្លៃថោក កំពុងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មក្នុងស្រុក។ ការស៊ើបអង្កេតបានធ្វើឡើង នៅពេលដែលសមាគមបន្ទះឈើកូរ៉េ ដែលជាសហជីព របស់អ្នកផលិតក្តារបន្ទះឈើកូរ៉េខាងត្បូង បានដាក់ញត្តិមួយដោយអះអាងថា ផលិតផលរបស់វៀតណាម បានធ្វើឱ្យប្រាក់ចំណូល របស់ពួកគេធ្លាក់ចុះ។ ក្តារបន្ទះត្រូវបានប្រើ សម្រាប់ផលិតសម្ភារៈសំណង់ និងគ្រឿងសង្ហារឹម។...
ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជា២៨នាក់ ក្នុងនោះមាន២នាក់ ស្ថិតនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប បានពុលត្រីប្រៃ កាលពីម៉ោង២រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាន នគរបាលស្រុកពួក បានឲ្យដឹងថា ពលរដ្ឋបានទិញត្រីប្រៃ ពីឈ្មោះប៊ូ នឿម...
ភ្នំពេញ៖ទង់ជាតិកម្ពុជា ត្រូវបង្ហូតឡើងខ្ពស់ត្រដែតក្នុងពិធី ប្រគល់មេដាយមាស ជូនដល់កីឡាករ យ៉ុង ម៉េងលី ដែលដណ្ដើមបានមេដាយមាស ១គ្រឿង លើប្រភេទកីឡា Arnis វិញ្ញាសា Full Contact Padded Stick ទម្ងន់ ៦០-៦៥គីឡូក្រាម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុង ព្រឹត្តិការណ៍កីឡា...
បរទេស៖ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ធនាគាររដ្ឋវៀតណាម បានជំនួសសារាចរពីមុនរបស់ខ្លួន លើសមាមាត្រសុវត្ថិភាពប្រតិបត្តិការ សម្រាប់វិស័យធនាគារ ដោយសារាចរលេខ ២២ ដោយចូលជាធរមាននៅថ្ងៃទី ១ ខែមករា វាផ្តោតលើការផ្លាស់ប្តូរចំនួនពីរ ដែលនឹងរឹតបន្តឹងការផ្តល់ប្រាក់កម្ចី របស់ធនាគារទៅក្នុងវិស័យអចលនទ្រព្យ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩...
សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធី ដើម្បីទប់ទល់នឹងសម្ពាធ ពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។ នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាព នៃសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ...
ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយសម្ព័ន្ធមិត្តចិន ដែលជាប្រពៃណីរបស់ខ្លួន បានកើនឡើងច្រើនជាង ៥ដងចាប់តាំងពីឆ្នាំ២០០១ នេះបេីយោងតាមការចុះផ្សាយ របស់ភ្នាក់ងារសារព័ត៌មាន យុនហាប់។ សមាមាត្រនៃពាណិជ្ជកម្មក្រៅប្រទេស ជាទូទៅរបស់កូរ៉េខាងជើង បានកើនឡើងដល់ ៩១,៨ ភាគរយកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹង ១៧,៣ ភាគរយក្នុងឆ្នាំ២០០១ នេះបើយោងតាមទិន្នន័យ ពីរបាយការណ៍វិភាគ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។...
បរទេស: កន្លងមកប្រទេសកូរ៉េខាងជើង ធ្លាប់បានចាត់ទុកនាយករដ្ឋមន្រ្តីជប៉ុន លោកអាបេ ជាមនុស្សក្លែងខ្លួន និងមនុស្សទាបតឿខាងផ្នែកនយោបាយ ហើយថែមទាំងបានចោទប្រកាន់លោកថា បានព្យាយាមលាបពណ៌ថា សកម្មភាពតេស្តអាវុធ របស់ខ្លួនចុងក្រោយនេះ គឺជារឿងដែលមិនត្រឹមត្រូវ។ មុននេះលោកអាបេធ្លាប់បាន ប្រកាសថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីល ឆ្លងទ្វីបរបស់ខ្លួនម្តងហើយម្តងទៀត ជាពិសេសនៅបន្ទាប់ ពីការបាញ់ផ្លោងពីរគ្រាប់ចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកូរ៉េខាងជើងបានទទូចថា វាគ្រាន់តែជាការសាកល្បងឧបករណ៍ សម្រាប់បាញ់គ្រាប់រ៉ូកែតដ៏ធំមួយ របស់ខ្លួនប៉ុណ្ណោះ។...