សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ជូន កងទ័ពទៅកាន់ច្រកសមុទ្រហូម៉ូស សម្រាប់ប្រតិបត្តិការសន្តិសុខតាមសមុទ្រ។ កាលពីដើមសប្តាហ៍នេះក្រសួងការពារជាតិ បានប្រកាសថាអង្គភាពប្រឆាំង នឹងចោរកម្មតាមសមុទ្រ Cheonghae ដែលកំពុងប្រតិបត្តិការ នៅឈូងសមុទ្រអាដេននឹងពង្រីកបេសកកម្មរបស់ខ្លួនទៅកាន់ច្រកសមុទ្ររវាង ឈូងសមុទ្រពែរ្សនិងឈូងសមុទ្រអូម៉ង់។ ការផ្លាស់ប្តូរនេះតំណាង ឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីកាន់តែធំនៅក្នុងបញ្ហាសកល និងរក្សាសម្ព័ន្ធភាពរបស់ខ្លួនជាមួយ ទីក្រុងវ៉ាស៊ីនតោន ឲ្យរឹងមាំបន្ថែមទៀត៕ ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក នឹងបន្តការទូត“ អត់ធ្មត់” ជាមួយប្រទេសកូរ៉េខាងជើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា របបនេះចាំបាច់ត្រូវវិលត្រឡប់ទៅរកកិច្ចចរចាការរំសាយអាវុធវិញ។ មន្ត្រីរូបនោះបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកាលពីសប្តាហ៍មុន ដែលពាក់ព័ន្ធនឹងអ្នកការទូតកំពូល ៗ របស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ហេីយការកត់សម្គាល់របស់លោកបានលើកឡើងថាទីក្រុងវ៉ាស៊ីនតោន មិនមានឆន្ទៈក្នុងការផ្តល់សម្បទាន ដើម្បីឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់មកតុចរចាវិញនោះទេ។ មន្ត្រីនោះបានឲ្យដឹងនៅពេលសួរអំពីផែនការសម្រាប់ការចូលរួមនាពេលអនាគតជាមួយកូរ៉េខាងជើងថា“ នៅលើប្រទេសកូរ៉េខាងជើង -ការអត់ធ្មត់ និងការទូតជាប្រចាំ យើងនឹងប្រកាន់ខ្ជាប់ផែនការនេះ ប្រាប់ទៅខាងជើងថាពួកគេចាំបាច់ត្រូវចេញមកចរចា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាល រវាងជាតិសាសន៍មួយទៅ ជាតិសាសន៍មួយទៀត ដែលកំពុងរស់នៅក្រោមដំបូល នៃសន្តិភាព។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០សម្ដេចបានថ្លែងថា ស្របពេលដែលពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា...
ភ្នំពេញ៖ សេចក្ដីរាយការណ៍នានាបាន ឲ្យដឹងថា នៅ ល្ងាច ថ្ងៃ ទី ២២ ខែមករា នេះ មានការសង្ស័យទុស្សេខ្សែភ្លើង បង្កជាគ្រោះ អគ្គិភ័យឆាបឆេះ យ៉ាង សន្ធោសន្ធៅ នៅ ចំណុច រង្វង់មូល ក្រុងស្ទឹងត្រែងបណ្តាល ឱ្យ ផ្ទះឈើធំមួយខ្នង និងតូបលក់ដូរប្រមាណ៤...
ឃ្លីបវីដេអូមានរយៈពេល ជាង១ម៉ោងដែលលោក កឹម សុខា ទាមទារឱ្យមានការចាក់ផ្សាយនោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ ចាក់ផ្សាយហើយនៅរសៀលថ្ងៃពុធ ទី២២ មករានេះ ទៅតាមសំណើររបស់លោក កឹម សុខា។ អ្វីដែលសំខាន់គឺ ពាក្យសម្តីទាំងអស់ដែលលោក កឹម សុខា បាននិយាយពាក់ព័ន្ធនឹង ការឃុបឃិតជាមួយបរទេស ហើយដែលដើមបណ្តឹងបានយកចេញពីការផ្សាយ របស់ទូរទស្សន៍អ៊នឡាញ CBN របស់អូស្រ្តាលី...
វ៉ាសីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក្នុងពេលឆាប់ៗនេះរដ្ឋមន្ត្រីការ បរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi បានឲ្យដឹងនៅថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ និងនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានជួបគ្នានៅទីក្រុង Davos នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក។ លោក Qureshi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានប្រាប់ពីកាលបរិច្ឆេទជាក់លាក់ថា...
បរទេស៖ ត្រូវបានហាមឃាត់ ដោយពួកបស្ចឹមប្រទេស ចាប់តាំងពីការបង្ក្រាបទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅឆ្នាំ ២០១៧ ដែលត្រូវបានពិពណ៌នាថា ជា“ អំពើប្រល័យពូជសាសន៍” ដោយអង្គការសហប្រជាជាតិ មកនោះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា អាចពឹងផ្អែកលើសម្ព័ន្ធមិត្តដ៏រឹងមាំមួយនោះ គឺប្រទេសចិន។ ស្របពេលដែលតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ គ្រោងនឹងចាត់ការ នៅថ្ងៃព្រហស្បតិ៍ទី ២៣ ខែមករា ស្តីពី“ វិធានការបន្ទាន់” ដែលត្រូវចាត់វិធានការប្រឆាំងនឹងមីយ៉ាន់ម៉ា...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ កងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ រយៈ...
ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានចូលជួបសម្តែងការគួរសមជាមួយតំណាង ប្រចាំប្រទេសនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (UNOHCHR)លោក ប្រាឌីព វ៉ាគ្លេ (Pradeep Wagle)នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែទោះបីជាយ៉ាងណាតាមរយៈការ បង្ហាញក្នុងហ្វេសប៊ុក របស់លោកនេះ មិនបានបង្ហាញពីខ្លឹមសារនៃ ជំនួបនោះផ្តោតសំខាន់...
ភ្នំពេញ៖ លោក ចាន់ ចេន មេធាវីការពារក្តីបានបញ្ជាក់ យ៉ាងច្បាស់លាស់ថា នៅម៉ោង៨ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ស្អែកនេះ លោក កឹម សុខា រួមទាំងមេធាវីនឹងទៅចូលរួម សវនាការជុំនំជម្រះក្តីនៅសាលាដំបូងរាជធានី ភ្នំពេញ ។ នេះជាសវនាការលើកទី២ហើយ ក្រោយសវនាការលើកទី១ ធ្វើឡើងកាលពីថ្ងៃ១៥-១៦ មករា។ សវនាការពេលនោះ ក្រុមប្រឹក្សាអង្គជំនុំជម្រះ...