ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ និងលោក ស្រី ដាអនុប្រធានសសយកប្រចាំក្រសួងផែនការ ព្រមទាំងក្រុមការងារ រួមមានកញ្ញា ហ៊ុន ចន្ទ័បុប្ឋា លោក រឿន ចន្ថា លោក អុិន ឆៃវ៉ាន់ បាននាំយក អំណោយដ៏ថ្លៃថ្លា របស់លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និងអំណោយរបស់ ក្រុមការងារ សសយក ក្រសួងផែនការ ទៅជូនលោកស្រី នេត សុភី មន្រ្តីនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែការ ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន។
អំណោយសរុបរួមមានៈ
១. អង្ករ១បាវ (៥០គីទ្បូ)ទឹកត្រីមួយយួរ ទឹកសុីវ១យួរ ត្រីខមួយយួរ សាប៊ូ៤ដុំ ស្ករស១គីទ្បូ ថវិការ២០មុឺនរៀល ជាអំណោយដ៍ថ្លៃថ្លា របស់លោកកិត្តិសិដ្ឋាបណ្ឌិត ឆាយ ថន ។
២. ថវិការចំនួន៣៦មុឺនរៀល ជាអំណោយរបស់ សសយក របស់ក្រសួងផែនការ៕



