ព័ត៌មានជាតិ

លោក​ កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ នាំយកទៀនវស្សា ទៅគេនព្រះសង្ឃ គង់ចាំព្រះវស្សា ចំនួន១៧វត្ត នៅក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ​: លោក​ សុខ ភា អភិបាលរង ខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារ ចុះជួយស្រុកឱរ៉ាល់ និងលោកឧកញ៉ា កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានក្រុមការងារ ចុះជួយឃុំសង្កែសាទប ស្រុកឱរ៉ាល់នៅព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២០ បានដឹកនាំ ក្រុមការងារ រួមមានលោក មួង ធី អភិបាលស្រុកឪរ៉ាល់ កញ៉ា ហ៊ុន ចន្ទ័បុប្ឋា លោករឿនចន្ថា និងក្រុមការងារ ជាច្រេីននាក់ទៀត នាំយកគ្រឿងឧបភោគ បរិភោគជាច្រេីន រួមទាំងទៀនវស្សា និងថវិកាចំនួន ១៥លាន៥៣មុឺនរៀល ប្រគេនព្រះសង្ឃ គង់ចាំព្រះវង្សា ចំនួន១៧វត្ត នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចែកអំណោយ ជូនតាជី យាយជី ចំនួន៤០នាក់ ក្នុងម្នាក់ ក្រម៉ា១ ថវិការ១មុឺនរៀល ។

To Top