ព័ត៌មានអន្តរជាតិ
កប៉ាល់ដឹកទំនិញ ២គ្រឿង បុកគ្នានៅសមុទ្របាល់ទិក ក្រុមសង្គ្រោះមិនទាន់មានព័ត៌មាន អ្នកបាត់ខ្លួន ឬស្លាប់
បរទេស៖ កប៉ាល់ដឹកទំនិញពីរគ្រឿងបានបុកគ្នានៅសមុទ្របាល់ទិករវាងទីប្រជុំជន Ystad ភាគខាងត្បូងប្រទេសស៊ុយអែត និងកោះ Bornholm របស់ប្រទេសដាណឺម៉ាក។ បើយោងតាមរដ្ឋបាលដែនសមុទ្រស៊ុយអែត គឺកប៉ាល់មួយគ្រឿងក្នុងចំណោមកប៉ាល់ទាំងពីរ គឺមិនបានលិចនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jonas Franzen អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅរដ្ឋបាលដែនសមុទ្រស៊ុយអែត បានប្រាប់ទូរទស្សន៍ជាតិ SVT ថា...