ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់ខ្វះអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ គឺមានគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺ។ លោកស្រីរដ្ឋលេខាធិការ លើកឡើងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ មួយចំនួននិយាយថា ដោយសារ ខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ-១៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយក មហាអំណាចចិន ធ្វើជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង កូវីដ១៩ ចំណែកបណ្តាប្រទេស ជាមិត្តផ្សេងៗទៀត ជាដៃគូគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជា ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព រវាងកម្ពុជា-វៀតណាម តាមពាកស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ូ ក្វាង មិញ (Vu Quang Minh)...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រទីភ្នាក់ងារ USAID ស្នើសុំថវិ កាពីអាមេរិក ចំនួន៣លានដុល្លារ យកមកអនុវត្តគម្រោង ស្តីពី ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ (Cold Chain Logistic System) ។...
ភ្នំពេញ ៖ ដោយសារមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញនោះបានធ្វើឲ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) អនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លាររបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយបន្ថែមទៀត។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោងនេះរៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា។ គម្រោងនេះនឹងជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា...
ភ្នំពេញ៖ ក្រសួងធនធានទឹក នឹងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ដល់២៩ មិថុនា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀង ធ្លាក់ពីតិចទៅច្រើន មាន ផ្គ រ រន្ទះនិង ខ្យល់កន្ត្រាក់ ដូច្នេះសូមមានការប្រុងប្រយ័ត្ន ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២២ មិថុនាស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឲ្យដឹងថា ចុងឆ្នាំ២០២១ វៀតណាមធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម ហើយកម្ពុជា គ្រោងបញ្ជូនអ្នកព័ត៌មាន និងអ្នកជំនាញថតកីឡា ទៅពិនិត្យនិងស្រង់ បទពិសោធន៍ ព្រោះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ ។ យោងតាមការចេញផ្សាយ...
ភ្នំពេញ៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចេញមុខអះអាងថា កម្ពុជាគឺជាប្រទេស ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រ ជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។ ការលើកឡើងបែបនេះ ស្របពេលដែលក្រុមប្រឆាំង...
ភ្នំពេញ៖ តាំងនាមឲ្យរដ្ឋាភិបាលអូស្រ្តាលី លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភជុំវិញ ស្ថានការណ៍នយោបាយ និងសេរីនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ការបង្ហាញក្តីបារម្ភរបស់លោក Luke Arnold ធ្វើឡើងនៅចំពោះមុខលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយគ្នានាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។...