បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់និងប្រទេសកាតាបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនជាមួយក្នាអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Ebrahim Raisi ទៅកាន់រដ្ឋធានីក្រុងដូហា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Raisi ទៅកាន់ប្រទេសកាតាបានក្លាយទៅជាដំណើរទស្សនកិច្ចដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយដោយប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសនៅឈូងសមុទ្រGulf ហើយក៏ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។ កិច្ចប្រជុំនិងកិច្ចព្រមព្រៀងគ្នាលើកនេះធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តធ្វើការពិភាក្សាគ្នាដោយប្រយោលដើម្បីអាចធ្វើឲ្យសន្ធិសញ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់ឡើងវិញខណៈដែលប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf ហាក់ដូចជាមិនសូវមានការខ្វាយខ្វល់ចំពោះបញ្ហានេះឬកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសៅរ៍បានថ្លែងថា ប្រទេសកាតាបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបំពេញការងារតំណាង ឲ្យរដ្ឋាភិបាលអាមរិក សម្រាប់បញ្ហានៅអាហ្កានីស្ថានពោលគឺបន្ទាប់អាមេរិក បានប្រកាសបិទស្ថានទូតរបស់ខ្លួននៅក្នុង រដ្ឋធានីក្រុងកាប៊ុល កាលពីខែសីហា។ លោក Blinken បានធ្វើការប្រកាសនេះ នៅក្នុងសន្ទរកថាសារព័ត៌មានមួយបន្ទាប់ពី បានបើកកិច្ចប្រជុំពិភាក្សា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកាតាលោក Sheikh Mohammed...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអង់គ្លេស លោកស្រី Liz Truss តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា នៅក្នុងសប្ដាហ៍នេះ ព្យាយាមធ្វើកិច្ចព្រមព្រៀង ជំនួញបន្ថែម ជាមួយបណ្ដាប្រទេស នៅតំបន់ឈូងសមុទ្រ និងធ្វើឲ្យចំណងការទូតកាន់តែ មានភាពស៊ីជម្រៅឡើង។ ការិយាល័យកិច្ចការបរទេស បាននិយាយប្រាប់ថា លោកស្រី Liz Truss ដែលជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម...
ស៊ីដនី៖ និយតករប្រកួតប្រជែងរបស់អូស្រ្តាលី បានបដិសេធការអនុញ្ញាត ឱ្យក្រុមហ៊ុនអាកាសចរណ៍ Qantas Airways និងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) សម្របសម្រួលជើងហោះហើររវាងប្រទេសទាំងពីរ ដោយលើកឡើង ពីកង្វល់ការប្រកួតប្រជែង ខណៈការធ្វើដំណើរអន្តរជាតិ គ្រោងនឹងចាប់ផ្តើមឡើងវិញ។ ប្រធានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) លោក Rod Sims បានលើកឡើងថា និយតករមិនពេញចិត្តថា ផលប្រយោជន៍សាធារណៈ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា លោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសកាតា ក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់មកនឹងទៅ កាន់ប្រទេសអាល្លឺម៉ង់ អំពីបញ្ហាអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Blinken បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយថា“ នៅថ្ងៃអាទិត្យនេះខ្ញុំនឹង ធ្វើដំណើរទៅទីក្រុងដូហា ជាកន្លែងដែលខ្ញុំនឹងជួប...
បរទេស៖ ក្រសួងការបរទេសកាតា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកាតា កំពុងស្នើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ជនត្រូវជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន កំពុងតែស្នាក់នៅក្នុងប្រទេសកាតា ដែលកំពុងតែសម្របសម្រួលដល់កិច្ចប្រឹងប្រែងជម្លៀសសកល ចាប់តាំងពីពួកតាលីបង់ដណ្ដើមបានទីក្រុងកាប៊ុលមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថា ប្រទេសកាតា ដែលមានមូលដ្ឋានយោធាអាមេរិកដ៏ធំបំផុតក្នុងតំបន់នោះ រហូតមកទល់ពេលនេះ បានជួយជម្លៀសមនុស្សជាង៤០.០០០នាក់ មកកាន់ទីក្រុងដូហា ហើយនឹងបន្តធ្វើការសម្របសម្រួលដល់កិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងការបរទេសកាតា តាមសេចក្តីរាយការណ៍ បានបន្តថា ជនជម្លៀស...
ដូហា ៖ កាតា បានអំពាវនាវ សម្រាប់បទឈប់បាញ់ ជាបន្ទាន់នៅក្នុងទឹកដី អាហ្វហ្គានីស្ថាន ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការផ្ទេរអំណាច ដោយសន្តិវិធីរវាងរដ្ឋាភិបាល និងក្រុមតាលីបង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារប័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការ របស់ខ្លួនក្រសួងការ បរទេសកាតា បានឲ្យដឹងថា កាតា កំពុងតាមដានយ៉ាងដិត ដល់នូវការវិវត្តយ៉ាងឆាប់ រហ័សនៅក្នុងរដ្ឋធានីកាប៊ុល...