ព័ត៌មានអន្តរជាតិ
រឹបអូសបានកូកាអ៊ីន ២៣តោន តម្លៃរាប់ពាន់លានដុល្លារ នៅអាល្លឺម៉ង់ និងប៊ែលហ្ស៊ិក
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អជ្ញាធរគយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្ស៊ិកបានធ្វើការរឹបអូស បាននូវជាតិកូកាអ៊ីនដែលមានទំហំ រហូតទៅដល់ ២៣តោន និងត្រូវបានគេដឹងថា កំពុងត្រៀមឆ្ពោះទៅកាន់ ប្រទេសហូឡង់ជាគោលដៅចុងក្រោយ។ មន្ត្រីរបស់អាល្លឺម៉ង់ ត្រូវបានគេដឹងថា បានរកឃើញកូកាអ៊ីនចំនួន ១៦តោន នៅក្នុងទូកុងទីន័រចំនួន៥ ដែលបានធ្វើដំណើរមកដល់ផែទីក្រុង Hamburg ពីប្រទេសបារ៉ាហ្គាយតាំងតែពី ដើមខែមកម្ល៉េះខណៈដែល ៧,២តោនទៀត...