ព័ត៌មានអន្តរជាតិ
អាមេរិក ថ្កោលទោសការធ្វើតេស្ដមីស៊ីល របស់កូរ៉ខាងជើង ថាជាការបង្កអស្ថិរភាពក្នុងតំបន់
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្កោលទោសការបាញ់មីស៊ីល បាលីស្ទិករបស់កូរ៉េខាងជើង ថាជាសកម្មភាពអស្ថិរភាព ដែលរំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន។ អ្នកនាំពាក្យក្រសួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា “សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលបាលីស្ទិក បង្កអស្ថិរភាពរបស់កូរ៉េខាងជើង ការធ្វើតេស្ដនេះ រំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន និងគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ។ មន្រ្តីរូបនោះបានបន្ថែមទៀតថា...