បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទង និងយុទ្ធសាស្រ្តកាន់តែរឹងមាំ ជាមួយប្រទេសចិន ដើម្បីដោះស្រាយនូវ “ កម្លាំងអរិភាព” នៅក្នុងសារមួយទៅកាន់ប្រធានាធិបតីចិនលោក ស៊ីជិនពីង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA )...
បរទេស៖មន្ត្រីការទូតកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបិទស្ថានទូតខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងត្រៀមចាកចេញពីប្រទេសនេះ នៅថ្ងៃអាទិត្យនេះ ក្រោយប្រទេសទាំងពីរកាត់ផ្តាច់ចំណងការទូត ក្នុងជម្លោះជុំវិញការបញ្ជូនជនសង្ស័យ ឧក្រិដ្ឋកម្មកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក។ ទង់ជាតិនិងស្លាក់សញ្ញាស្ថានទូតកូរ៉េខាងជើង ត្រូវបានដកចេញពីបរិវេណនៅជាយទីក្រុងកូឡាឡាំពួរ ហើយរថយន្តក្រុងពីរគ្រឿង បានដឹកមន្ត្រីការទូតនិងគ្រួសាររបស់ពួកគេ ទៅកាន់អាកាសយានដ្ឋាន ជាទីដែលគេឃើញពួកគេចូលធ្វើការ ត្រួតពិនិត្យ ដើម្បីជិះយន្តហោះទៅកាន់ទីក្រុងសៀងហៃ។ គួរបញ្ជាក់ថា ក្រោយពេលពីរថ្ងៃ បន្ទាប់ពីទីក្រុងកូឡាឡាំពួរ បញ្ជូនបុរសកូរ៉េខាងជើងមួយរូបទៅសហរដ្ឋអាមេរិក ពីបទលាងលុយកខ្វក់នោះ កូរ៉េខាងជើង...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលផ្លូវការរបស់កូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានប្រកាសផ្តាច់ទំនាក់ទំនង ការទូតជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីតុលាការកំពូល របស់ប្រទេស ម៉ាឡេស៊ី បានសម្រេចគាំទ្រ ការធ្វើបត្យាប័នជនជាតិ កូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈម នឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ។ អ្នកជំនួញកូរ៉េខាងជើង ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការបរទេស Antony Blinken នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចពិភាក្សា ជាមួយសមភាគីកូរ៉េខាងត្បូង ដោយផ្ទាល់នូវគោលដៅរួមគ្នា ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ដែលបង្ហាញពីសារៈសំខាន់ នៃការថែរក្សាសម្ព័ន្ធមិត្តដែកថែប ដែលប្រទេសទាំងពីរចែករំលែក គ្នាទៅវិញទៅមក។ លោក Lloyd Austin និងលោក Antony...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានស៊ីអិនអិន បានចុះផ្សាយដោយដកស្រង់សម្តីមន្រ្តីជាច្រើន ដែលលើកឡើងក្នុង លក្ខខណ្ឌអនាមិកថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់សហរដ្ឋអាមេរិក បានវាយតម្លៃថា កូរ៉េខាងជើង អាចត្រៀម ធ្វើតេស្តអាវុធលើកដំបូង របស់ខ្លួន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានឡើងកាន់តំណែងកាលពីក្នុងខែមករា ។ ទូរទស្សន៍ CNN បានចុះផ្សាយថា ក្រុមមន្ត្រីទាំងនោះបានប្រុងស្មារតី...
បរទេស៖ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អ្នកការទូតបរទេសដែលរស់នៅ ក្នុងទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឱ្យចេញទៅ តាមផ្លូវនៅថ្ងៃអង្គារ ទី១៦ ខែមីនា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានទូតបានបញ្ជាក់ថា ពួកគេបានទទួលកំណត់ត្រារៀងៗខ្លួន រហូតគឺនៅថ្ងៃទី ១៥ ខែមីនា។ ការហាមឃាត់នេះគ្របដណ្តប់...
បរទេស៖ សេចក្តីថ្លែងការណ៍ អំពីការព្រមានរបស់កូរ៉េខាងជើង បានកើតឡើងនៅពេលដែលរដ្ឋមន្រ្តីការបរទេស និង រដ្ឋមន្រ្តីការពារជាតិអាមេរិក របស់រដ្ឋបាលលោក ចូល ប៊ីឌិន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនិង ប្រទេសជប៉ុន ជាលើកដំបូងនៅចុងសប្តាហ៍នេះ ដែលគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងចំណោមប្រធានបទសំខាន់ផ្សេងទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន...
បរទេស៖ យោងតាមក្រុមអ្នកវិភាគអង់គ្លេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចមានមីស៊ីល ផ្លោងឆ្លងទ្វីបតិចបំផុតចំនួន៨គ្រាប់ នៅក្នុងឃ្លាំងអាវុធ ប៉ុន្តែស្ថានភាពនៃអាវុធទាំងនោះខ្លះ គឺមិនច្បាស់លាស់នោះទេ។ វិទ្យុអាស៊ីសេរី បានរាយការណ៍ថា វិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ បាននិយាយ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលមានចំណងជើងថា តុល្យភាពយោធាក្នុងឆ្នាំ២០២១ ថា រដ្ឋាភិបាលលោក គីម ជុងអ៊ុន អាចមានមីស៊ីលផ្លោងទ្វីប ដែលមានសមត្ថភាពអាចវាយប្រហារ...
បរទេស៖ បើទោះជាមានបញ្ហានៅក្នុងស្រុកក៏ដោយ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែផ្តួចផ្តើមគំនិតក្នុងការ ចាប់ផ្តើមឡើងវិញនូវកិច្ចការការទូត ជាមួយប្រទេសកូរ៉េខាងជើង ឲ្យបានឆាប់តាមដែលអាចទៅរួច នេះបើតាមសម្តីអ្នកវិភាគមួយរូប និយាយនៅថ្ងៃពុធនេះ។ លោក Suzanne DiMaggio ជាអ្នកវិភាគជាន់ខ្ពស់មួយរូប នៅក្រុមអ្នកវិភាគ Carnegie Endowment ផ្នែកសន្តិភាពអន្តរជាតិ បាននិយាយប្រាប់ថា “ខ្ញុំសូមអះអាងថា មានករណីដ៏ខ្លាំងក្លាមួយ...
សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងឡើង ដើម្បីសម្រេចបាននូវសេដ្ឋកិច្ច ដែលពឹងផ្អែកលើខ្លួនឯង ដោយគ្មានជំនួយពីខាងក្រៅ ចំពេលមានការតស៊ូ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលត្រូវបានបង្ហាញ នៅក្នុងការប្រជុំគណបក្សដ៏កម្រមួយ កាលពីខែមុន។ គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានឲ្យដឹងនៅក្នុងវិចារណកថាមួយ “ នៅពេលយើងជួបការលំបាក ក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់យើង យើងមិនត្រូវពឹងផ្អែក លើជំនួយពីខាងក្រៅនោះទេ តែត្រូវដោះស្រាយបញ្ហា ដោយសហការយ៉ាងជិតស្និទ្ធ...