សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានពង្រឹងរក្សាគម្លាត សង្គមនៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធនេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះជំងឺបង្ក ដោយវីរុសកូរ៉ូណា មួយថ្ងៃបន្ទាប់ពីមានករណីថ្មី បានកើនឡើង ដែលក្នុងប្រចាំថ្ងៃថ្មី ខ្ពស់បំផុត១.៦១៥នាក់ ។...
ព្យុងយ៉ាង៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង បានព្រមានកូរ៉េខាងត្បូង ប្រឆាំងនឹងការជំរុញការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិកដោយថា សមយុទ្ធសង្គ្រាម និងសន្តិភាព មិនអាចដើរជាមួយគ្នាបាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វេបសាយឃោសនារបស់កូរ៉េខាងជើង បានចេញសេចក្តីព្រមាននៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងខែសីហា។ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល មុននេះបានឲ្យដឹងថា សម្ព័ន្ធមិត្ត កំពុងពិភាក្សាគ្នាពេលណា និងរបៀបធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅរដូវក្តៅ។ គេហទំព័រនេះបានចុះផ្សាយថា “ការស្តីបន្ទោសចំពោះអស្ថេរភាពបច្ចុប្បន្ន...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីដែលបង្ក ដោយវីរុសកូរ៉ូណា ចំនួន១.១០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការោគរោគកូរ៉េ (KDCA)បានឲ្យដឹងនៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសចាត់វិធានការទប់ស្កាត់ នឹងវីរុសកូរ៉ូណា ដែលចូលជាធរមាន សម្រាប់ក្រុងសេអ៊ូល...
បរទេស ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់កម្រិតដ៏តឹងរ៉ឹងបំផុត នៃវិធានការគម្លាតសុវត្ថិភាពសង្គម នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ដែលចាប់ផ្តើមនៅថ្ងៃច័ន្ទ ដើម្បីដោះស្រាយរលកឆ្លងទី ៤ នៃជំងឺរាតត្បាតកូវីដ១៩ ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េ បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងសេអ៊ូល...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយស្រង់សម្តីមន្រ្តីមួយរូបថា សេវាកម្មស៊ើបការណ៍ជាតិរបស់ប្រទេសកូរ៉េខាងត្បូង (NIS ) បានបង្ហាញថា មេដឹកនាំនៃប្រទេសជិត ខាងនៅភាគខាងជើងរបស់ខ្លួន គឺលោកគីមជុងអ៊ុន មិនមានបញ្ហាសុខភាពទេ បើទោះបីជាស្រកទម្ងន់ ១០-២០ គីឡូក្រាម (២២-៤៤ ផោន) ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា...
សេអ៊ូល៖យោងតាមការ ចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនឹងធ្វើការបញ្ជូនវ៉ាក់សាំង Pfizer ដែលផុតកំណត់ចំនួន៧០០ ០០០ដូស ត្រឡប់ទៅឲ្យកូរ៉េខាងត្បូងវិញ នៅក្នុងខែនេះ ខណៈដែលកូរ៉េខាងត្បូង ក៏បានយល់ព្រមក្នុងការផ្តល់ឲ្យអ៊ីស្រាអ៊ែលវិញ នូវវ៉ាក់សាំងថ្មីក្នុងចំនួនដូចគ្នានេះផងដែរ ដែលបានបញ្ជាទិញរួចរាល់ហើយកាល ពីខែកញ្ញានិងខែតុលា។ ប្រទេសកូរ៉េខាងត្បូងកន្លងមកបាន ធ្វើកិច្ចការងារចែកចាយ វ៉ាក់សាំងកូវីដបានយ៉ាងឆាប់រហ័សដែលខ្លួន មានប៉ុន្តែបានជួបនឹងបញ្ហាយឺតយ៉ាវនិង បញ្ហាខ្វះខាតចំនួនបញ្ជាផងដែរទៅកាន់សកលលោក ជាពិសេសអតិថិជន នៅក្នុងតំបន់អាស៊ីតែម្តង។...
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក មូនជេអ៊ីន បានបង្ហាញកូនឆ្កែចំនួន ៧ក្បាល ដែលបាជាឆ្កែផ្ទាល់ខ្លួន របស់គាត់ឈ្មោះ ម៉ារូ ដែលឆ្កែនេះ ជាផ្តល់អំណោយដល់គាត់ ដោយមេដឹកនាំ កូរ៉េខាងជើង គីមជុងអ៊ុន ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១...
បរទេស៖ទីភ្នាក់ងារទិញឧបករណ៍ការពារជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្តនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវផែនការទិញប្រព័ន្ធស្ទាក់ចាប់កំាភ្លើងធំមានទំហំទឹកប្រាក់២,៦ពាន់លានដុល្លារ ដែលមានទម្រង់ស្រដៀងនឹងប្រព័ន្ធការពារ Iron Dome ដែលរចនាឡើងដើម្បីការពារកាំភ្លើងវាយប្រហារចម្ងាយឆ្ងាយនិងរ៉ុកកែតរបស់កូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីចុងឆ្នាំមិញនេះ ផែនការការពារជាតិរបស់រដ្ឋាភិបាល បានស្នើឲ្យធ្វើការអភិវឌ្ឍផលិតប្រព័ន្ធការពារ Iron Dome...
បរទេស ៖ នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Huons Global Co បានប្រកាសថា នឹងចាប់ផ្តើមធ្វើការផលិត វ៉ាក់សាំង របស់រុស្សី Sputnikដំបូងនៅដើមខែកញ្ញា ខាងមុខនេះហើយ ។ ផែនការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការស្នើសុំមួយ ដោយមូលនិធិវិនិយោគ ដោយផ្ទាល់ពី រុស្សីឬ RDIF ក្នុងការស្វែងរកទីផ្សារនិងការបង្កើនផលិតកម្ម នៃវ៉ាក់សាំង...
សេអ៊ូល៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ជុំវិញការឆ្លើយតបរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ចំពោះលិខិតរបស់ខ្លួន ដែលជំទាស់ទៅនឹងការ ដាក់បញ្ចូលកោះដុកដូ នៅភាគខាងកើតរបស់កូរ៉េខាងត្បូង នៅលើផែនទីអូឡាំពិកទីក្រុងតូក្យូ។ យោងតាមក្រសួង IOC បានផ្ញើការឆ្លើយតបទៅនឹងលិខិតថ្ងៃទី ១០ ខែមិថុនារបស់ខ្លួន កាលពីថ្ងៃអង្គារដោយថា “ខ្លួនបានសាកសួរជាមួយ គណៈកម្មាធិការរៀបចំការ ប្រកួតអូឡាំពិកទីក្រុងតូក្យូទាក់ទង...