បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានទំនុកចិត្តចំពោះការ សម្របសម្រួលគោលនយោបាយ ស្តីពីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក បើទោះជាមានសញ្ញាដំបូង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នា។ លោក Chung Eui-yong មានវ័យ៧៤ឆ្នាំ តាមសេចក្តីរាយការណ៍ បានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Kang Kyung-wha ដែលកាន់តំណែងនោះអស់រយៈពេលជិត ៤ឆ្នាំ។...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍរ៉ាដារយៈចម្ងាយឆ្ងាយមួយ សម្រាប់ការពារដែនអាកាស ដើម្បីជំនួសឧបករណ៍ចាស់ៗ ដែលនាំចូលពីបរទេស។ ទីភ្នាក់ងារនេះបានឲ្យដឹងថា រដ្ឋបាលកម្មវិធីការទិញយក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤៦ពាន់លានវ៉ុន (៤១ លានដុល្លារ) ជាមួយក្រុមហ៊ុន LIG Nex1 Co សម្រាប់គម្រោងអភិវឌ្ឍន៍រយៈពេល ៤ ឆ្នាំ ដោយមានផែនការចាប់ផ្តើមដាក់ពង្រាយនៅឆ្នាំ២០២៧...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បុងបានដាក់ការបង្ហាញ នូវផែនការដ៏អស្ចារ្យមួយ ដែលមានតម្លៃរហូតទៅដល់ ៤៨,៥ទ្រីលានវ៉ុន ឬប្រមាណជា៤៣,២ពាន់លានដុល្លារ ក្នុងការកសាងរោងចក្រ ផលិតថាមពលពីខ្យល់ ដ៏ធំបំផុតលើលោក។ គួរឲ្យដឹងដែរថា រោងចក្រថាមពលខ្យល់ធំជាងគេបំផុត នៅលើពិភពលោកមួយនេះ តាមផែនការនឹងអាចបញ្ចប់ទៅនៅក្នុងឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការស្តារឡើងវិញ នូវបរិស្ថានដែលងាយរងគ្រោះពីការរាតត្បាតកូវីដ១៩។ គ្រោងការណ៍នេះផងដែរ ក៏ត្រូវបានគេមើលឃើញថា...