សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន១គ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត ។ សេនាធិការចម្រុះនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះមិនបានលើកឡើងពីព័ត៌មានលម្អិតបន្ថែមនោះទេ ។ ការបាញ់នេះបានកើតឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើង បានបាញ់គ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។ យោងតាមយោធាកូរ៉េខាងត្បូង វាបានកត់សម្គាល់ការបាញ់បង្ហោះកាំជ្រួច និងមីស៊ីលលើកទី១២ ដោយកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ។...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងខ្ពស់បំផុត ចំនួន ៦២១.៣២៨នាក់ គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃពុធ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដោយបានបង្កើនចំនួនអ្នកឆ្លងសរុបដល់៨.២៥០.៥៩២នាក់ ។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ...
បរទេស៖ លោក Yoon Suk-Yeol ត្រូវបានគេប្រកាសថា បានឈ្នះឆ្នោតក្នុងការប្រកួតប្រជែង ដើម្បីស្នងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងពីលោក Moon Jae-in ជាផ្លូវការហើយនៅក្នុង អាណត្តិក្រោយនេះ។ ជាអ្នកនយោបាយបែប អភិរក្សនិយមលោក Yoon Suk Yeol នឹងក្លាយជាប្រធានាធិបតីថ្មី ក្រោយយកឈ្នះគូប្រជែងលោក Lee Jae Myung ជាបេក្ខភាពមកពីគណបក្សកាន់អំណាច...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃមេរោគឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់ខ្លួនចំនួនជាង ២០ម៉ឺនករណី នៅថ្ងៃពុធនេះ ខណៈដែលទម្រង់ឆ្លងអូមីក្រុង ដែលអាចឆ្លងបានខ្ពស់ នៅតែបន្តរីករាលដាល។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ បានឱ្យដឹងថា ប្រទេសនេះបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ២១៩,២៤១ករណី ក្នុងរយៈពេល ២៤ម៉ោង ដែលជាកំណត់ត្រាខ្ពស់បំផុតមួយផ្សេងទៀត។ អាជ្ញាធរសុខាភិបាលរបស់ ប្រទេសនេះបានឲ្យដឹងថា មនុស្សសរុបចំនួន ៣,៤៩២,៦៨៦នាក់...
ឡុងដ៌ ៖ ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងខ្សែផ្គត់ផ្គង់ ដែលខូចដោយសារជំងឺរាតត្បាត សម្រាប់ផលិតផលសំខាន់ៗ ដូចជា semiconductors ជាមួយរដ្ឋមន្ត្រី ពាណិជ្ជកម្មលោក Anne-Marie Trevelyan ដោយសារការធ្វើជាម្ចាស់ផ្ទះ សមភាគីលោក Yeo Han-koo នៅទីក្រុងឡុង ។ រដ្ឋមន្ត្រីក៏...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃថ្ងៃសៅរ៍នេះថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំពេលមានការរីករាលដាល នៃទម្រង់ឆ្លងថ្មីអូមីក្រុង ។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) ប្រទេសនេះបានរាយការណ៍ ពីករណីឆ្លង ជំងឺកូវីដ-១៩ ចំនួន ៣៦,៣៦២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនដល់...
សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា មន្ត្រីទូតកំពូលរបស់កូរ៉េខាងត្បូង និងអាមេរិកបានជួបគ្នា តាមទូរស័ព្ទដើម្បីពិនិត្យ បញ្ហាតេស្តមីស៊ីលចុងក្រោយនេះ ដោយកូរ៉េខាងជើង។ រដ្ឋមន្ត្រីក្រសួងការបរទេស កូរ៉េខាងត្បូងលោក Chung Eui Yong បានទូរស័ព្ទជួបជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក Antony Blinken អំពីហេតុការណ៍បាញ់មីស៊ីល ជាច្រើនដងដោយកូរ៉េខាងជើង និងបញ្ជាក់...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង កំពុងត្រូវបានជំរុញឱ្យពង្រឹង យុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែក សេដ្ឋកិច្ចលើប្រទេសចិន ច្រើនជាងពេលណាៗទាំងអស់ ខណៈដែលប្រទេសចិន ត្រូវបានគេភ័យខ្លាចថា នឹងបង្ហាញពីដំណើរការកំណើន យឺតបំផុតទីបីរបស់ខ្លួននៅឆ្នាំ 2022 ចាប់តាំងពីសេដ្ឋកិច្ចរបស់ខ្លួន បានចាប់ផ្តើមឡើងដំបូង នៅចុងទសវត្សរ៍ឆ្នាំ 1970 ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិត ខ្ពស់បំផុតដោយសារតែការរីករាលដាល នៃមេរោគប្រភេទថ្មីអូមីក្រុង។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) ប្រទេសនេះបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ មានចំនួន ១៣០១២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៧៦២,៩៨៣ករណី ។ ករណីផ្ទុកប្រចាំថ្ងៃបានកើនឡើងពី...
សេអ៊ូល ៖ សំឡេងរោទិ៍បន្លឺឡើង នៅពេលដែលរូបភាពបុរសម្នាក់ឈរ ក្បែរស្ពានតាមដងទន្លេ Han លេចឡើង នៅលើអេក្រង់ក្នុងនាយកដ្ឋាន ពន្លត់អគ្គីភ័យទីក្រុងសេអ៊ូល។ នៅក្នុងបន្ទប់ប្រែជាស្ងាត់ស្ងៀម ដោយរង់ចាំមើលថាគាត់កំពុងធ្វើអ្វី។ សំណាងហើយ ដែលលើកនេះ ទិដ្ឋភាពស្និទ្ធស្នាល របស់បុគ្គលនោះ បានបញ្ចប់ទៅដោយល្អ ដោយគ្មាននរណាម្នាក់ ទម្លាក់ខ្លួនទៅក្នុងទឹកទន្លេ ក្នុងការប៉ុនប៉ងធ្វើអត្តឃាត មួយផ្សេងទៀតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...