ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្អាកដំណើរការជាបណ្តោះអាសន្ន នូវមណ្ឌលផ្តល់សេវាសាធារណៈ ក្នុងទីស្តីការក្រសួង (តាមបណ្តោយផ្លូវ ជា សុផារ៉ា) រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២-១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕
បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ កំពូលរបស់អាមេរិកលោក Dr. Anthony Fauci កាលពីចុងសប្តាហ៍កន្លងទៅនេះបានលើក ឡើងថាប្រទេសអាមេរិកនឹងមិនធ្វើការ បិទប្រទេសសាជាថ្មីឡើយទោះ បីជាស្ថានភាពកំពុងធ្លាក់ចុះកាន់តែ អាក្រក់បំផុតដោយសារ បញ្ហាកូវីដពូជថ្មី Delta Variant ក្តី។ លោក Fauci បានថ្លែងបញ្ជាក់ប្រាប់ក្រុមការងាររបស់ ABC ថាកូវីដពូជថ្មីដែលកំពុងរីករាលដាលប៉ុន្តែធៀបទៅនឹងចំនួនពលរដ្ឋអាមេរិក ដែលបានទទួលវ៉ាក់សាំងមានន័យ ថាអាមេរិកនឹង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លង ជំងឺកូវិដ១៩ថ្មី ចំនួន៥៦០នាក់ទៀត ជាសះស្បើយចំនួន ៧៦៣នាក់ និងស្លាប់ចំនួន២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៣៩១នាក់ និងអ្នកដំណើរ ពីបរទេសចំនួន១៦៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៧៨៤៧៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៧១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៧៥៨នាក់ និងស្លាប់ ២៣ នាក់។ ក្នុងនោះជាករណីឆ្លងសហគមន៍៤០៦នាក់ និងអ្នកដំណើរពីបរទេស ២៦៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់សូមចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បើមិនចង់ធ្លាក់ក្នុងស្ថានភាព ដូចទៅនឹងប្រទេសថៃ។ តាមរយៈវីដេអូឡាយជាង៣០នាទី នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានលើកឡើងថា «សូមកុំភ្លេចខ្លួន ព្រោះកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងកំពុងផ្ទុះ វីរុសបម្លែងថ្មី ប្រភេទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៦នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៧៧នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១១១នាក់ និងស្លាប់ ៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.១៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.៩៣០៩នាក់...
បរទេស៖ អនុប្រធានពេទ្យបាននិយាយថា មនុស្សប្រហែល ៦០ ០០០ នាក់ គឺត្រូវបានការពារមិនឱ្យស្លាប់ នៅក្នុងចក្រភពអង់គ្លេសដោយសារលទ្ធផលនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់សាស្ត្រាចារ្យ Jonathan Van -Tam ដែលបាននិយាយថា ការប៉ាន់ប្រមាណចំនួន ២២ លានករណី ត្រូវបានបញ្ឈប់ផងដែរ...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន១៣៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈគ្មានករណីឆ្លងនិងស្លាប់ថ្មីនោះទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2021នេះ...