ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥១៩នាក់ទៀត ជាសះស្បើយចំនួន៥៥៣នាក់ និងស្លាប់ចំនួន១៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៣៤នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នក?ឆ្លងសរុបចំនួន៨៨ ២៤២ នាក់ អ្នកជាសះស្បើយចំនួន៨៣ ៨៥១នាក់ និងអ្នកស្លាប់ចំនួន១៧៦២នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល ៨៧៩នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៩នាក់បន្ថែមទៀត។
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់ មួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍។ ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញ និងបន្តអនុវត្តនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ១១៨នាក់ និងស្លាប់ចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៨៤៨នាក់ និងកំពុងសម្រាកព្យាបាល១.០៩៩នាក់ ស្លាប់៦៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១៤នាក់ថ្មី និងមានអ្នកជាសះស្បើយចំនួន៥៣នាក់ ។
បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ថ្មី ដោយសារវីរុសកូវីដ១៩ចំនួន ៣០១ នាក់ និងបានរកឃើញករណីឆ្លងថ្មីចំនួន ២០ ៩០២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៣៣នាក់ទៀត ជាសះស្បើយចំនួន៦៣២នាក់ និងស្លាប់ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៨៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ៧២៣នាក់ អ្នកជាសះស្បើយចំនួន៨៣ ២៩៨នាក់ និងអ្នកស្លាប់ចំនួន១ ៧៤៧នាក់៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើស រើសក្របខ័ណ្ឌមន្ដ្រីថ្មីគ្រប់ក្រសួង-ស្ថាប័ន រួមទាំង គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។ ការលើកលែងចំពោះក្រសួងសុខាភិបាលនេះ ដោយសារបច្ចុប្បន្នកម្ពុជាស្ថិតក្នុងបរិបទកូវីដ ទើបត្រូវការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាផ្នែកសុខាភិបាល មកបម្រើការលើផ្នែកនេះ ខណៈកម្ពុជាត្រូវការគ្រូពេទ្យជាច្រើនរូបទៀត ដើម្បីបំពេញតម្រូវលើការផ្តល់សេវាសុខាភិបាលឲ្យពលរដ្ឋ...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៩៣នាក់ទៀត ជាសះស្បើយចំនួន៧៤៨នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ១៩០ នាក់ អ្នកជាសះស្បើយចំនួន៨២ ៦៦៦នាក់ និងអ្នកស្លាប់ចំនួន១៧៣០នាក់ ៕