ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៨នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៤៤នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ២២នាក់ និងករណីស្លាប់០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧០០នាក់ និងកំពុងសម្រាកព្យាបាល៨១៥នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩១នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ចំនួន៣៧នាក់ និងស្លាប់ម្នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកកងមាស ០៧នាក់, ស្រុកកំពង់សៀម ១០នាក់, ស្រុកស្ទឹងត្រង់ ១១នាក់,...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៦នាក់ថ្មីបន្ថែមទៀតពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០នាក់ទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង រកឃលញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៧នាក់ និងកំពុងសម្រាកព្យាបាល ៣៤៨នាក់ ៕
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានអនុម័តកញ្ចប់ឆ្លើយតបបន្ទាន់ថ្មីមួយ ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត ដែលកំពុងកើតមាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី ១ របស់គណៈរដ្ឋមន្រ្តី ដែលបានធ្វើវិសោធនកម្មនាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី។ គណៈរដ្ឋមន្រ្តីសហព័ន្ធដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី នៅថ្ងៃនេះបានអនុម័តលើគម្រោងថ្មីមួយ ‘ការត្រៀមឆ្លើយតបជាបន្ទាន់ និងប្រព័ន្ធត្រៀមរៀបចំប្រព័ន្ធសុខភាពរបស់ឥណ្ឌា លើជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៩៨៨នាក់ទៀត ជាសះស្បើយចំនួន៨៩៧នាក់ និងស្លាប់ចំនួន៣០នាក់។ ក្នុងនោះករណីឆ្លងចូលសហគមន៍ចំនួន៧៨៩នាក់ និងអ្នកដំណើរពីបរទេសចំនួន១៩៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥៩០៤៥នាក់អ្នកជាសះស្បើយចំនួន៥០៩១៧នាក់ និងអ្នកស្លាប់ចំនួន៨៥៥នាក់៕
តៃប៉ិ៖ កោះតៃវ៉ាន់ បានស្នើសុំការិយាល័យរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន រំលឹកសហរដ្ឋ អាមេរិក កុំបង្កឱ្យមានការគិតពិចារណា ឬការយល់ច្រលំ ដែលមិនចាំបាច់ បន្ទាប់ពីសេតវិមាន បានលុបចោលនូវបណ្តាញសង្គមមួយ ស្តីពីការបរិច្ចាគវ៉ាក់សាំង COVID-១៩ ដែលរួមមានទង់ជាតិ របស់តៃវ៉ាន់។ ក្រុមឆ្លើយតបនៃសេតវិមានជុំវិញជំងឺកូវីដ-១៩ នៅសប្តាហ៍នេះ បានបង្ហោះរូបភាពមួយ ដែលផ្តល់ព័ត៌មានលម្អិត អំពីការបរិច្ចាគវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក ដោយរួមបញ្ចូលទាំង...
បរទេស៖អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រទេសថៃចំនួន ៧៥ នាក់ បានស្លាប់ និង បានរកឃើញករណីឆ្លងថ្មី ៧ ០៥៨ នាក់ ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ខណៈការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លងវីរុស បានរីករាលដាលដល់ខេត្តនានា ទូទាំងប្រទេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...