ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៨នាក់ និងមានករណីជាសះស្បើយ ១៦នាក់ ផងដែរ ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ២៣ករណី លើអ្នកដំណើរចូលមក កម្ពុជា៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងែកូវីដ១៩ថ្មីមានចំនួន៩៦៦នាក់ទៀត ជាសះស្បើយចំនួន៦៥០នាក់ និងស្លាប់ចំនួន៣២នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៧៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន១៩២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥២៣៥០នាក់អ្នកជាសះស្បើយចំនួន៤៥៥០៨នាក់ និងអ្នកស្លាប់ចំនួន៦៦០នាក់៕
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានដើរដល់បន្ទាត់ក្រហមហើយ ក្រោយពីកន្លែងសង្គ្រោះបន្ទាន់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ពេញសឹងគ្រប់កន្លែង ជាពិសេសនោះ អ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ផងដែរ។ ក្នុងពិធីប្រគល់ថវិកា៣លានរៀល សម្ភារៈមួយចំនួនទៀត ជូនលោកយាយ អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំកូវីដ-១៩ នាថ្ងៃទី២...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលុបចេញក្របខ័ណ្ឌគ្រូពេទ្យដែលគ្រាន់ដាក់ឈ្មោះ ចូលរួមបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខ័ណ្ឌ ប៉ុន្តែមិនបានចូលរួមបំពេញការងារ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៩៩នាក់ទៀត ជាសះស្បើយចំនួន៧១៥នាក់ និងស្លាប់ចំនួន២៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៨៦៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥១៣៨៤នាក អ្នកជាសះស្បើយចំនួន៤៤៨៥៨នាក់ និងអ្នកស្លាប់ចំនួន៦២៨នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យលោក សៅ សុខាបញ្ចេញឈើខុសច្បាប់ចាប់បានកន្លងមក យកមកធ្វើក្តារមឈូសសម្រាប់អ្នកស្លាប់ ដោយសារកូវីដ១៩។ សម្តេចថា “សៅ សុខាត្រូវមើល ដោយយកឈើចាប់បានកន្លងមក មកធ្វើក្តារមឈូស ឈើនៅណាខ្លះ ជំរុញការរឹបអូសឲ្យរហ័ស តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីមឈូសក៏គ្មាន បូជាមឈូសក៏គ្មាន” ។ សម្តេចបន្តថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងមួយខែៗរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាចំនួន ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ដែលមានជីវិភាពលំបាកដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារតែលំហូរមនុស្ស...
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ទប់ស្កាត់ការនាំចូល វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី។
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ជំងឺកូវីដ១៩នឹងនៅជាមួយប្រជាពលរដ្ឋរយៈពេលយូរទៀត មិនងាយផុតរលត់ទៅណាទេ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះ។ សម្តេចតេជោបន្តថា “មានគេសួរថា តើកូវីដ១៩ ផុតរលត់នៅពេលណា? មិនផុតនៅពេលខ្លីនោះទេ វានៅជាមួយយើងរយៈពេលយូរ ដូចផ្តាយសាយធំសម្រាប់កើតលើមនុស្សអីចឹង។...