រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៧នាក់នៅបុរី សិរីមង្គល ក្រុងតាខ្មៅ អាជ្ញាធរបិទបុរី បណ្ដោះអាសន្ន
ភ្នំពេញ-ថ្ងៃទី២៦ មីនា ២០២១៖ អគ្គនាយកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល លោក Arnaud Dufresne បានក្រើនរម្លឹកដល់បុគ្គលិក ក៏ដូចជាភ្ញៀវ ដែលអញ្ជើញមកពិសាកាហ្វេ នៅហាងកាហ្វេ Starbucks សាខា ជីប ម៉ុង ណូរ៉ូ ម៉ល ឲ្យអនុវត្តតាមការណែនាំ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី មានរហូតទៅដល់ ៩៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ចំនួននេះ ច្រើន ជាងពីថ្ងៃ២៥ មីនា ជិតពាក់កណ្តាល និងជាសះស្បើយ ១៨នាក់។ ក្នុងនោះ អ្នកឆ្លងច្រើនជាងគេ មាននៅស្រុកកោះធំ ខេត្តកណ្តាល រហូតដល់ ជាង៧០នាក់ បន្ទាប់មក គឺនៅភ្នំពេញ។ គិតត្រឹមថ្ងៃទី២៦ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៩៦៨ នាក់ អ្នកជាសះស្បើយ ចំនួន១០៧៤ នាក់ អ្នកកំពុងព្យាបាលចំនួន៨៨៨នាក់ និងអ្នកស្លាប់៨ នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងថ្មី ចំនួន២៩នាក់ទៀត ដែលចំនួនគឺចុះជាងថ្ងៃ២៣ មីនាម្សិលមិញ ខណៈមានអ្នកជាសះស្បើយ ចំនួន ៣៤នាក់។ អ្នកឆ្លង២៩នាក់នោះ គឺមានករណីឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន២៧នាក់ និងអ្នកដំណើរ ពីពីបរទេស២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៤ មីនា នេះ កម្ពុជាមានអ្នកឆ្លងសរុប...
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលយកអំណោយ និងថវិកាមួយចំនួន ពីលោក សោម សុធា អគ្គនាយកគម្រោង អចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា ៖ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ និងជាសះស្បើយ ចំនួន៨៨នាក់ ក្នុងនោះមាន៖ អ្នកឆ្លងសរុប= ១៤៣០ នាក់ អ្នកជាសះស្បើយ= ៨១៨ នាក់ (+៨៨) អ្នកកំពុងព្យាបាល=...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ហាក់មិនទាន់ស្រាកស្រាន្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់ ព្រឹទ្ធសភា ឱ្យពិនិត្យលទ្ធភាព និងរកវិធីអនុម័តឱ្យបាននូវ សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត ខណៈយ៉ាងហោចណាស់ថ្ងៃនេះ មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ៤៩នាក់បន្ថែមទៀត នៅភ្នំពេញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៤នាក់ បន្ថែមទៀត នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៤នាក់ សុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាំងអស់ និងបានជាសះស្បើយ៧នាក់ពីព្រឹត្តិការណ៍សហគមន៍។ ក្រសួងថាក្នុងចំណោម អ្នកឆ្លងទាំ២៤នាក់ ភាគច្រើនជាជនជាតិចិន...
ភ្នំពេញ៖ បុរសជនជាតិចិន វិជ្ជមាន ជំងឺកូវីដ១៩ម្នាក់ ដែលជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុញៀនក្នុងខ្លួននោះបានគាំងបេះដូងស្លាប់ ក្នុងពេលព្យាលបាលជំងឺ នៅមណ្ឌលព្យាបាលកូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ មីនានេះ បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២១ និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផងនោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលអោយគាំងបេះដូងស្លាប់ភ្លាមៗ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤២៥នាក់៕