Covid-19
ក្រសួងបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ទៀត និងព្យាបាលជាសះស្បើយម្នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ និងបានព្យាបាលជាសះស្បើយចំនួនម្នាក់។ ក្រសួងបានឲ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ថ្មី២នាក់គឺ១.ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ ២-ស្ត្រីជនជាតិខ្មែរ អាយុ...