ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២ខ្នង ស្ថិតនៅក្រុមទី៤ និងក្រុមទី៤០ ភូមិដាំស្ពៃ សង្តាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ។ តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ខាងលើរួមមាន៖ ១-...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានរបស់ខ្លួន។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក...
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីពេទ្យហ្លួងម៉ែ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សរុបចំនួន៥២៥នាក់ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញ នឹងបន្តរធ្វើចត្តាឡីស័កដោយខ្លួនឯងរយះពេល១៤ថ្ងៃ នៅផ្ទះ យោងតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺបានជាសះស្បើយចំនួន២០នាក់ក្នុងថ្ងៃនេះ នៅមន្ទីពេទ្យហ្លួងម៉ែ ក្នុងនោះមានជនពិការផងដែរ ក្រុមគ្រូពេទ្យរបស់យើង បានអោយត្រឡប់ទៅផ្ទះ នឹងបន្តរធ្វើចត្តាឡីស័កដោយខ្លួនឯងរយះពេល១៤ថ្ងៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយការធ្វើតេស្តរហ័ស (Rapid Test) ។
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដាន បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹង កំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយ អ្នកផ្ទុកជម្ងឺកូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភ ។ លោកអភិបាលខេត្តបាន ថ្លែងណែនាំដូច្នេះនារសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត...
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា «ការប្រែតំបន់ក្រហម ទៅតំបន់លឿងទុំ ឬលឿង វាជារឿងមួយ ដែលកើតចេញពីការថយចុះ នៃការឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបើបងប្អូនប្រហែស នាំឲ្យឆ្លងមេរោគកូវីដ១៩ឡើងវិញ គឺការប្រែពណ៌ របស់តំបន់នីមួយៗ នឹងប្រែទៅពណ៌ក្រហម លឿងទុំ និងលឿងវិញជាមិនខានឡើយ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា កោះតៃវ៉ាន់ មានការឆ្លងវីរុសកូរ៉េណាកើនឡើងវិញ ហើយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកទទួលបានជោគជ័យ ដែលធូរស្បើយពីជំងឺ ហើយប្រទេសនេះបានធ្វើការចាក់វ៉ាក់សាំង ដែលមានក្នុងស្តុកចំនួន៣០០.០០០ដូស ដែលជាការចាប់ផ្តើមានចំនួនប្រមាណ១ភាគរយនៃ ពលរដ្ឋរបស់ខ្លួន២៣លាននាក់ដែលទទួលបានការចាក់វ៉ាក់សាំង ។ ប្រទេសដែនកោះនេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣៣នាក់ ដែលជាករណីឆ្លងក្នុងស្រុក គិតត្រឹមថ្ងៃចន្ទនេះ...
គិតត្រឹមរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន 161,099,575នាក់, ស្លាប់ចំនួន 3,345,646នាក់ និងមានអ្នកជាសះស្បើយចំនួន 138,920,796នាក់ ទី១ សហរដ្ឋអាមេរិក ឆ្លង 33,586,136នាក់, ស្លាប់ចំនួន 597,785នាក់, អ្នកជាសះស្បើយ 26,620,229នាក់ទី២. ឥណ្ឌា ឆ្លង 23,703,665នាក់,...
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ៧១នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។