ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកុំរើសអើងអ្នកកើតជំងឺកូវីដ-១៩ ព្រោះអ្នកកើតកូវីដមានប្រព័ន្ធការពារខ្លួនខ្លាំងជាងអ្នកមិនទាន់បានកើត ខណៈបណ្ដាប្រទេសមួយចំនួន គេយកអ្នកកើតកូវីដ ចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ ។ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំផ្ញើថា កុំមើលស្រាលអ្នកកើតកូវីដ អ្នកកើតកូវីដបានសេចក្ដីថា គេបានកើតរួចហើយ គេមានអង់ទីគ័រការពារខ្លួនគ្រប់គ្រាន់។ យើងអត់ទាន់កើត គឺនៅរងគ្រោះ ។...
សិង្ហបុរី៖ ប្រទេសសឹង្ហបុរី បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤,២៤៨ ករណី ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ១៩២,០៩៩ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីថ្មី ៣៧១០ករណីត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៥៣៦ករណី នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក ហើយពីរករណីត្រូវបាននាំចូល។ ករណីកូវីដ-១៩ សរុបចំនួន ១,៦១៤ ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា យ៉ាងហោចណាស់កម្មករវេចខ្ចប់សាច់ ចំនួន៥៩,០០០នាក់ បានឆ្លងជំងឺកូវីដ-១៩ ហើយចំនួន២៦៩នាក់ ក្នុងចំណោមពួកគេ បានបាត់បង់ជីវិត នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយ ក្រុមអ្នកតំណាងរាស្រ្តអាមេរិក កាលពីដើមសប្តាហ៍នេះ ។ អនុគណៈកម្មាធិការប្រចាំការ របស់សហរដ្ឋអាមេរិក ស្តីពីវិបត្តិមេរោគកូរ៉ូណា បានប្រើប្រាស់ឯកសារផ្ទៃក្នុង ពីក្រុមហ៊ុនវេចខ្ចប់សាច់ធំជាងគេមួយចំនួន របស់ប្រទេសនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវកតញ្ញុតាមធម៌ចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងមានសន្ធាជ្រះថ្លាព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើន នឹងជាបន្ដបន្ទាប់ជួយក្នុងវិស័យមនុស្ស សុខុមាលភាព ជួយសង្គ្រោះអាយុជីវិតប្រជានុរាស្ដ្រពីជំងឺកូវីដ-១៩។ តាមសារលិខិតក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ សម្ដេចតេជោ...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនផាកពិន័យ ទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។ យោងតាមសេចក្ដីណែនាំបន្ថែមរបស់ ក្រសួងការងារ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោក អ៊ិត...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីចំនួន ២,២៣៦ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៩១,៧៧៥ ករណី។ នេះជាលើកទីមួយហើយ ដែលប្រទេសសិង្ហបុរីមើលឃើញចំនួនករណីឆ្លងជំងឺកូវីដ-១៩ ថ្មីលើសពី ២,០០០ ករណីក្នុងរយៈពេលមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១៧១១ករណី ស្ថិតនៅក្នុងសហគមន៍ ៥១៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១០ ករណីទៀតត្រូវបាននាំចូល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា...
យូអិន៖ មីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលមានប្រជាជនប្រហែល ៣ លាននាក់ កំពុងត្រូវការជំនួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងព្រឹត្តិការណ៍បន្ទាប់ពីការឃុំខ្លួនមេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេសនៅថ្ងៃទី០១ ខែកុម្ភៈ ក្នុងចំណោមប្រជាជន ៣ លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ មនុស្ស ២ លាននាក់ត្រូវបានកំណត់អត្តសញ្ញាណចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ចំនួន២០ម៉ឺនដូសដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនប្រជាជន និងរដ្ឋាភិបាលឡាវរួចរាល់ហើយ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន...
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៥០៤ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់ ៨២,៨៦០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីនេះមាន ១,២១៨ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៧៣ករណីនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១៣ ករណី ត្រូវបាននាំចូល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីសរុបចំនួន ១,១២០ ករណី បច្ចុប្បន្នត្រូវបានគេដាក់នៅក្នុងមន្ទីរពេទ្យដោយ...
អាឌីស អាបាបា៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (អាហ្វ្រិក CDC) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសអាហ្វ្រិក ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១៨១,២ លានដូស។ អាហ្វ្រិក CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពឯកទេសនៃសហភាពអាហ្វ្រិកបានឲ្យដឹងថាប្រហែល ៤.០៦ ភាគរយនៃប្រជាជននៅទ្វីបអាហ្វ្រិក ត្រូវបានចាក់វ៉ាក់សាំងការពារយ៉ាងពេញលេញ។ អាហ្វ្រិក CDC បានឲ្យដឹងទៀតថា ប្រហែល...