ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ទោះបីកម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនជិត១០០%ក៏ដោយ ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះស្ថានភាពជំងឺកូវីដ-១៩ នៅតែកើនឡើង ។ គិតត្រឹមថ្ងៃទី២៣ កញ្ញា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស...
ភនំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដី សម្រេចដោយ កំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបិទផ្សារបន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដោយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ រហូតមានការចេញសេចក្ដីសម្រេចថ្មី។
សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩១៧ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៨,៧២១ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៨៣២ករណី ស្ថិតនៅក្នុងសហគមន៍ ៧៨ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៧ ករណីត្រូវបាននាំចូល។ បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវពង្រឹងយន្ដការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជា ចូលរួមចំណែកកាត់បន្ថយហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ...
ឡុងដ៌៖ មនុស្សចំនួន ៣៨,៩៧៥ នាក់ទៀតនៅចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសកើនឡើងដល់ ៧,០៩៤,៥៩២ករណី នេះបើយោងតាមតួលេខផ្លូវការ ចេញផ្សាយដោយក្រសួងសុខាភិបាល។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់ទាក់ទងនឹងមេរោគឆ្លងនេះចំនួន ១៩១នាក់ ផ្សេងទៀត ដោយចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅចក្រភពអង់គ្លេសឥឡូវនេះមានចំនួន ១៣៣,៦៧៤ នាក់។ តួលេខទាំងនេះរួមបញ្ចូលទាំងការស្លាប់របស់មនុស្សដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានដំបូងរបស់ពួកគេតែប៉ុណ្ណោះ។ ទិន្នន័យចុងក្រោយនេះបានកើតឡើងខណៈការិយាល័យស្ថិតិជាតិ (ONS) បានបង្ហាញពីការរាប់បណ្តោះអាសន្ននៃចំនួនអ្នកស្លាប់ ដែលបានចុះបញ្ជីនៅប្រទេសអង់គ្លេស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានថា គិតរហូតមកដល់នេះ កម្ពុជារកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន៣៣២៣ករណី៕
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្អស់បង្ហាញ ដោយក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា សរុបបានកើនឡើងដល់៣២.៨៥៧.៩៣៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៧.០៩២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុង អំឡុងពេល២៤ម៉ោងកន្លងទៅនេះនៅទូទាំងប្រទេស ។ ក្រៅពីនេះ មានអ្នកស្លាប់ច្រើននាក់ គឺ៥០៩នាក់ដោយសារជំងឺឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃពុធ សរុបអ្នកស្លាប់កើនឡើង ដល់៤៣៩.៥២៩នាក់ ។ ចំនួនភាគច្រើននៃករណីថ្មីក្នុងថ្ងៃតែមួយ...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃពុធនេះបានច្រានចោលការរំលាយសភាតំណាងរាស្រ្ត (សភាជាន់ទាប) សម្រាប់ការបោះឆ្នោតសកលនៅពេលឆាប់ៗនេះ ដោយសារស្ថានភាពជំងឺកូវីដ -១៩ ដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្នរបស់ប្រទេសជប៉ុន ដែលបានកាត់បន្ថយការរំពឹងទុកថា លោកនឹងធ្វើដូច្នេះនៅពាក់កណ្តាលខែកញ្ញា។ លោកនាយករដ្ឋមន្រ្តី Suga ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា លោកមិនមានគម្រោងពន្យាពេលការប្រកួតប្រជែងដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងរៀបចំឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ដែលលោកត្រូវតែឈ្នះ ដើម្បីបន្តកាន់អំណាចនោះទេ។ ការអត្ថាធិប្បាយរបស់លោក...