ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានឆ្លៀតយកឱកាស ក្នុងជំនួបជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដើម្បីរំលឹកឡើងវិញ អំពីការបន្តផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញដល់កម្ពុជា ខណៈលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានវាយតម្លៃខ្ពង់ចំពោះ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី២៧ មិថុនា ដែលរៀបចំដោយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស ក្រោមគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ...
ភ្នំពេញ៖ លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ដ្រាលី នឹងអញ្ជើញទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ។ ដំណើរទស្សនកិច្ច នេះធ្វើឡើង ក្នុងខណៈកម្ពុជានិង អូស្ត្រាលីកំពុងប្រារព្ធខួប លើកទី៧០ឆ្នាំ នៃចំណងការទូត និងក្នុងពេលដែលកម្ពុជា...
ភ្នំពេញ ៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Jonathan Dale KINGS ឯកអគ្គរដ្ឋទូតនូវែលសេឡង់ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងទ្វេភាគី កម្ពុជា-នូវែលសេឡង់៕
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានបង្ហាញលទ្ធផលនៃជំនួបរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់សហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាអំពីការពង្រីកចំណងមិត្តភាពទ្វេភាគី ជាមួយសាធារណរដ្ឋឥស្លាម នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការអត្ថាធិប្បាយពីក្រសួងការបរទេស សហភាពអារ៉ាប់រួម ស្តីពីដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Tahnoon នោះនៅឡើយនោះទេ។កាសែតអ៊ីរ៉ង់ Nournews បាននិយាយយ៉ាងដូច្នេះថា “ទ្រង់នឹងជួបជាមួយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ចាប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សូមបញ្ជាក់ថា កម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើ កទី១៣ (ASEM13) ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» ចាប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា...
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ។