ប៉េកាំង៖ ក្រសួងការបរទេសចិន បានបដិសេធការលើកឡើងខុស របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិនលោក Nicholas Burns ទាក់ទងនឹងតំបន់តៃវ៉ាន់ ដោយបានកត់សម្គាល់ ការលើកឡើងខុសរបស់លោក ហើយជាថ្មីម្តងទៀតបង្ហាញពីតក្កវិជ្ជា ដែលបង្ខូចទ្រង់ទ្រាយ និងអនុត្តរភាពរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃទី១៩ ខែសីហា លោក Burns បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ របស់លោកជាមួយ CNN ថាប្រទេសចិន បានប្រតិកម្មខ្លាំងពេក...
ថ្លែងក្នុងសន្និសីទកាសែត ជាប្រចាំកាលពីថ្ងៃទី១២ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានច្រានចោលការលើកឡើង របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ របស់អាមេរិក ស្តីពីបញ្ហាតៃវ៉ាន់ថា ការដែលលោកស្រី Pelosi ទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ គឺវាគ្មានអ្វីពាក់ព័ន្ធនឹង លទ្ធិប្រជាធិបតេយ្យនោះឡើយ បែរជាការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងបានបង្ហាញថា អាមេរិករំលោភសច្ចធម៌អន្តរជាតិ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ក្នុងនាមជាពិរុទ្ធជន នៃបញ្ហាអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកបានដើរតួនាទីដ៏ល្ងង់ខ្លៅ នៅក្នុងបញ្ហាគ្រឿងញៀន នៅអាហ្វហ្គានីស្ថាន តាមរយៈការទទួលបាន ឬសូម្បីតែចូលរួមក្នុងការផលិត និងជួញដូរគ្រឿងញៀននៅទីនោះ។ អ្នកនាំពាក្យលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ ដែលកាលពីប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានប្រកាស ការហាមឃាត់ទូទាំងប្រទេសលើការដាំដុះអាភៀន និងការផលិត ការប្រើប្រាស់ និងការលក់គ្រប់ប្រភេទនៃគ្រឿងញៀន។...
ជុំវិញការដែលលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សម្តែងឥរិយាបថ អំពីមន្ទីរពិសោធន៍ជីវសាស្ត្រ យោធាអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនា ថា អាមេរិក មានកាតព្វកិច្ចគោរព «អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» ហើយក៏មានកាតព្វកិច្ចឆ្លើយតប ចំពោះការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិផងដែរ។ តាមការផ្សាយដំណឹងឱ្យដឹងថា លោក...
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលលីទុយអានី មិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើន លើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ។ ទង្វើបែបនេះបានបង្កជាទិដ្ឋភាព “ចិនមួយតៃវ៉ាន់មួយ” លើផ្ទៃអន្តរជាតិដែលល្មើស នឹងគោលការណ៍ប្រទេសចិន មួយយ៉ាងគឃ្លើន ល្មើសនឹងពាក្យសន្យាខាងនយោបាយ ដែលភាគីលីទុយអានីបានធ្វើ ក្នុងសេចក្តីប្រកាសស្តីពីការបង្កើត ទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន...
ប៉េកាំង៖ បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងជំងឺកូវីដ- ១៩ និងការអភិវឌ្ឍន៍បៃតងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដោយបង្កើតភាពជាដៃគូជិតស្និទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលគំនិតផ្តួចផ្តើម ដែលពាក់ព័ន្ធត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ២៩ រួមមានប្រទេសចិនកូឡុំប៊ី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន នៅក្នុងសន្និសីទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលបានធ្វើឡើងកាលពីថ្ងៃពុធ តាមរយៈតំណភ្ជាប់វីដេអូ។ យោងតាមក្រសួងការបរទេសចិន សន្និសីទនេះត្រូវបានធ្វើឡើងដើម្បីបង្កើតការមូលមតិគ្នាថ្មីក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក...