បរទេស៖ ថ្នាក់ដឹកនាំរបស់មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សមាជិករដ្ឋសភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ថា ខ្លួនជឿថា កញ្ចប់ថវិកាការពារជាតិ ប្រចាំឆ្នាំដែលបានស្នើឡើង គឺល្មមគ្រប់គ្រាន់ ដើម្បីសម្រេចគោលដៅរបស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំខាងមុខ។ សំណើកញ្ចប់ថវិកាទាំងស្រុង របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងមិនទាន់បង្ហាញជាសាធារណៈទេ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែសេចក្តីប្រកាសព័ត៌មាន ចេញដោយក្រសួងការពារជាតិ បាននិយាយប្រាប់ថា វាត្រូវបានគេរំពឹងថា មានចំនួន...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,០៩២,២១៣នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៧៨៦,០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ។
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា អំពីយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅទីបញ្ជាការ កងពលតូចលេខ៧០ ដែលមាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិ យុទ្ធនាការជាតិចាក់វ៉ាក់សាំង...
ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,០៧៣,៤៦៨នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៧៦៧,២៨៣នាក់។
ភ្នំពេញ៖ រយៈពេល៨ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋ បានចំនួន ៣៥១,៥៣៧នាក់ (នារី ១៨៨,៣២០នាក់)។ បើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងបន្ថែមថា ដោយឡែកក្នុងថ្ងៃទី៨ ខែឧសភា...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្រុមការងារអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ គ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ឱ្យរួចរាល់ត្រឹម ខែឧសភា ឆ្នាំ២០២១។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យក្រសួងការពារជាតិរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់ នៅតំបន់ក្រហម...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការជាតិ បានលើកឡើងថា ទោះបី កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង កាលពីថ្ងៃទី ១០ ខែកុម្ភៈ តែការគំរាមកំហែងនៅមានកម្រិតខ្ពស់។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្ដេចសម្ដេចពិជ័យសេនា ទៀ បាញ់ អំពាវនាវសូម...
ភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសថា នឹងចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រធានស្ថាប័នចំណុះក្រសួង និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំតាមការស្ម័គ្រចិត្រ នាម៉ោង២ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ៕