ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឲ្យ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។ ការណែនាំនេះ ក្រោយក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុង ធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនធំពុំទាន់បានមក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១-១៥ ខែមិថុនា ឆ្នាំ២០២១ សាំងធម្មតាមានតម្លៃ៣.៨០០ ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតវិញ ក្នុង១លីត្រ តម្លៃ៣.៤៥០រៀល ៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរំលឹកដល់សាធារជណជន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ឧសភា នេះ បញ្ជាក់ថា «ក្នុងករណីលោក-លោកស្រី...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ប្រាប់ទូតសិង្ហបុរីថា ក្រសួងកំពុងជំរុញការបង្កើត អត្តសញ្ញាណផលិត ផលជាតិ ដើម្បីផ្សព្វផ្សាយទៅកាន់ ពិភពលោកឲ្យបានស្គាល់។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបំភ្លឺអំពីការលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន ចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោ ញចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រោយពីមានសាធារណជនមួយចំនួន វាយប្រហារ និងបន្ទុចបង្អាក់ សកម្មភាពរបស់ក្រសួង ក្នុងការលក់គ្រឿងឧបភោគ។ យោងតាមសេចក្ដីបំភ្លឺរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានការផ្តល់...
ភ្នំពេញ ៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានស្នើម្ចាស់ផ្សារទំនើបសហការជាមួយ ក្រសួងដើម្បីដាក់លក់ ទំនិញរបស់ខ្លួន ក្នុងវេបសាយក្រសួង ឬសហការដឹកជញ្ជូនទំនិញ ជូនប្រជាពលរដ្ឋ ស្ថិតនៅតំបន់បិទ ខ្ទប់ និងតំបន់ក្រហម ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ ក្រសួងពាណិជ្ជកម្ម។...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ចាប់ពីទី១៦-៣០ ខែមេសា ឆ្នាំ២០២១ ប្រេងសាំងធម្មតា មានតម្លៃ ៣៧០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣២៥០រៀល ក្នុង១លីត្រ ។
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថា ចាប់ពីទី១៦-៣១ខែមីនា ប្រេងសាំងធម្មតាមានការឡើងតម្លៃពី ៣៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣៣៥០រៀល បើប្រៀបធៀបទៅនឹងកន្លះខែមុនឡើង ៥០រៀល ទាំងប្រេងសាំង និងម៉ាសូត៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតប្រកាសថា តម្លៃប្រេងឥន្ទនៈ នឹងឡើង២០០រៀលទៀត ចាប់ពីថ្ងៃទី១-១៥ ខែមីនា ចំពោះសាំងធម្មតា គឺ៣៧០០រៀលក្នុងមួយលីត្រ ។ ចំពោះម៉ាស៊ូត ៣៣៥០រៀលក្នុងមួយលីត្រ ។ បើប្រៀបធៀបតម្លៃប្រេង កាលពីថ្ងៃទី១៦-២៨ កុម្ភៈ សាំងធម្មតាឡើង ២០០រៀល និងម៉ាស៊ូតឡើង ១៥០រៀល ៕