ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញជូនដំណឹង បន្តសុពលភាព លិខិតអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ធ្វើដំណើរក្នុងអំឡុង ពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រហូតដល់ថ្ងៃ៥ ខែឧសភា ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបិទខ្ទប់ភូមិសាស្រ្តភ្នំពេញ និងតាខ្មៅ ក្នុងខេត្តកណ្តាល រយៈពេល៧ថ្ងៃទៀត ដើម្បីទប់ស្កាតជំងឺកូវីដ១៩៕
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញទាំងអស់ ត្រូវធ្វើការផ្អាកផ្សព្វផ្សាយ គ្រឿងស្រវឹង នៅក្នុងអំឡុង ពេលអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋា ភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺឆ្លង កូវីដ-១៩។...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រឈ្មោះ WWW.phengvennaknews.com របស់លោក ផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាទ ចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបសរដ្ឋ និង ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្ដល់ទុក នៅក្រសួព័ត៌មាន ។...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានធ្វើស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគម ដែលរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកសារព័ត៌មាន ត្រូវជូនដំណឹងមកក្រសួងជាមុន និងមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធលើការអប់រំ បណ្ដុះបណ្ដាលដើម្បី ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។ ក្រសួងព័ត៌មាន ស្នើបែបនេះក្រោយពីក្រសួងសង្កេតឃើញមាន អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែ កុម្ភៈ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា “ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ការងារក៏រង្វើលតាមនោះ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា អ្នកកាសែត មិនមែនធ្វើការជំនួស សមត្ថកិច្ចនោះទេ គឺត្រូវរង់ចាំនៅពេលគេធ្វើការស្រាវជ្រាវ វាយតម្លៃហេតុការណ៍នោះចប់ជាមុនសិន ទើបមានអ្នកនាំពាក្យរបស់ អាជ្ញាធរសមត្ថកិច្ចនោះជាអ្នកផ្តល់ព័ត៌មាន អោយជាផ្លូវការ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះលោក ខៀវ កាញារីទ្ធ...