Covid-19
រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៧៩នាក់ ឆ្លងពីបុរសម្នាក់ជាអ្នកដឹកបន្លែ ពីខេត្តស្វាយរៀង មកផ្សារដើមគរ និងប្រពន្ធជាកម្មកររោងចក្រ នៅក្រុងបាវិត
ស្វាយរៀង៖លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ដើមអម្ពិលរសៀលថ្ងៃទី២២ ឧសភានេះថា ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង បានកម្រើកឡើងវិញដោយសារ មានបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែ ពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៧៩នាក់ គិតត្រឹមរសផលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។...